Oppo បង្ហាញស្វាតហ្វូនបត់បានដំបូងរបស់ខ្លួន រូបរាងស្អាតគួរឲ្យទាក់ទាញ
- BY
- autoadmin
- February 25, 2019
Mate X ដែលជាស្មាតហូនបត់របស់ Huawei ទើបតែប្រកាសបង្ហាញខ្លួនជាផ្លូវការណ៍មុននេះ បន្ទាប់ពីការប្រកាសរបស់ Samsung ទៅលើ Galaxy Fold របស់ខ្លួនកាលពីពេលថ្មីៗនេះ។ យ៉ាងណាក៏ដោយ Oppo ក៏ហាកដូចជាមិនបង្អង់យូរនោះដែរ ដោយអនុប្រធានក្រុមហ៊ុន Oppo លោក Brian Shen បានបង្ហាញនូវរូបភាពមួយចំនួនរបស់ស្មាតហ្វូនបត់បាននេះទៅលើបណ្តាញសង្គម Weibo របស់ចិន។
ពុំមានពត៌មានជាក់លាក់ទាក់ទិននឹង specs របស់ស្មាតហ្វូនបត់របស់ Oppo នេះនៅឡើយទេ ប៉ុន្តែវាត្រូវបានគេឱ្យដឹងថា ប្រើប្រាស់ដោយបន្ទះ OLED ទាំងផ្នែកក្នុង និងក្រៅរបស់ទូរស័ព្ទ ហើយចំពោះថ្ងៃជាក់លាក់ដែលនឹងមានលក់នៅលើទីផ្សា គឺលោកអនុប្រធានបាននិយាយថា វាត្រូវតែមើទៅលើការបញ្ជាទិញជាមុនសិន ហើយចំពោះតម្លៃប្រសិនបើលក់ក្នុងតម្លៃ ២,០០០ ក្រាស់ ដូចគេក៏វាហួសនឹងសមត្ថភាពអ្នកទិញដែរ។ នេះមានន័យថា Oppo អាចនឹងសម្រួលតម្លៃរបស់វាឱ្យធូរថ្លៃជាងស្មាតហ្វូនដទៃ៕


អត្ថបទ៖ លីដា
ប្រភព៖ theverge
- Share This Post:






