អន្តរជាតិ

រ៉យទ័របានរាយការណ៍ថា រុស្ស៊ី​បានបង្កើន​ការចំណាយទ្វេដង​លើ​វិស័យ​ការពារជាតិ​ឆ្នាំ​២០២៣

BY
autoadmin
August 8, 2023

ទីភ្នាក់ងារសារព័ត៌មាន រ៉យទ័រ បានរាយការណ៍ថា រុស្ស៊ីបានបង្កើនការចំណាយទ្វេដងលើវិស័យការពារជាតិក្នុងឆ្នាំ២០២៣ ខណៈដែលសង្រ្គាមនៅអ៊ុយក្រែនកាន់តែអូសបន្លាយ។ ការចំណាយប្រចាំឆ្នាំរបស់រុស្ស៊ីឥឡូវនេះ ត្រូវបានប៉ាន់ប្រមាណថាមានចំនួន ៩.៧ ទ្រីលានរូប្ល (ruble) ឬ ច្រើនជាង ១០០ ពាន់លានដុល្លារ ដែលស្មើនឹង ១ ភាគ ៣ នៃការចំណាយសាធារណៈរួមគ្នាទាំងអស់។ អ្នកជំនាញបាននិយាយថា ការចំណាយលើយោធារបស់រុស្ស៊ីមានការកើនឡើង ខណៈដែលការឈ្លានពានអ៊ុយក្រែនបន្តអូសបន្លាយ។ ក្រសួងរតនាគារសហរដ្ឋអាមេរិកជឿជាក់ថា ប្រាក់ចំណូលរបស់រុស្ស៊ីពីការនាំចេញប្រេងបានថយចុះក្នុងរយៈពេលចុងក្រោយនេះ ពោលគឺចាប់តាំងពីក្រុមប្រទេស G7 និងសម្ព័ន្ធមិត្តបានដាក់សម្ពាធលើតម្លៃប្រេងឆៅរបស់រុស្ស៊ី។

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានចុះហត្ថលេខាលើច្បាប់ថ្មីមួយ ដែលណែនាំពីពន្ធខ្យល់លើប្រាក់ចំណេញលើសរបស់ក្រុមហ៊ុនរុស្ស៊ី។ អត្រាពន្ធខ្យល់នឹងមានដល់ ១០% នៃភាពខុសគ្នារវាងប្រាក់ចំណេញជាមធ្យមរបស់ក្រុមហ៊ុនសម្រាប់ឆ្នាំ២០២១ ដល់ឆ្នាំ ២០២២ និងប្រាក់ចំណេញរបស់ពួកគេ សម្រាប់ឆ្នាំ២០១៨ ដល់ឆ្នាំ២០១៩។ មានការលើកលែងសម្រាប់វិស័យមួយចំនួន រួមទាំងអាជីវកម្មខ្នាតតូច និងមធ្យម និងក្រុមហ៊ុនប្រេង ឧស្ម័ន និងធ្យូងថ្ម។ ពន្ធខ្យល់នឹងត្រូវផុតកំណត់នៅថ្ងៃទី២៨ ខែមករា ឆ្នាំក្រោយ ប៉ុន្តែអ្នកដែលបង់មុនថ្ងៃទី៣០ ខែវិច្ឆិកា នឹងទទួលបានការបញ្ចុះតម្លៃ ៥% លើពន្ធធម្មតា។ កាសែតរុស្ស៊ី Kommersant បានរាយការណ៍ថា នេះជាសញ្ញាមួយបង្ហាញថា រដ្ឋាភិបាលចង់ទទួលបានប្រាក់ពីអ្នកបង់ពន្ធឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន៕

អត្ថបទ៖ លីដា
ប្រភព៖ NHK

Share This Post: