ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ជប៉ុនត្រូវប្រឈមជាមួយនឹងខ្យល់បក់ និងភ្លៀងធ្លាក់ខ្លាំង ដែលបណ្ដាលមកពីព្យុះទីហ្វុង Khanun នៅថ្ងៃអង្គារនេះ

    BY autoadmin August 8, 2023
    ជប៉ុនត្រូវប្រឈមជាមួយនឹងខ្យល់បក់ និងភ្លៀងធ្លាក់ខ្លាំង ដែលបណ្ដាលមកពីព្យុះទីហ្វុង Khanun នៅថ្ងៃអង្គារនេះ

    តំបន់ជាច្រើននៅក្នុងប្រទេសជប៉ុនរួមទាំងតំបន់កណ្តាល នឹងត្រូវប្រឈមជាមួយនឹងឥទ្ធិពលនៃព្យុះទីហ្វុង Khanun នៅថ្ងៃអង្គារ ទី០៨ ខែសីហានេះ ខណៈដែលខ្យល់បក់ និងភ្លៀងធ្លាក់ខ្លាំង ត្រូវបានរំពឹងទុកនៅក្នុងតំបន់ជាច្រើនទៀត។ ទីភ្នាក់ងារឧតុនិយមជប៉ុន (JMA) បាននិយាយថា ព្យុះនេះកំពុងគ្របដណ្ដប់នៅរង្វង់ប្រហែល ១៦០ គីឡូម៉ែត្រ ពីភាគខាងកើត-ឦសាននៃទីក្រុង Amami ភាគនិរតីនៃប្រទេសជប៉ុន ហើយរំកិលទៅភាគខាងជើងបន្តិចម្តងៗ គិតត្រឹមម៉ោង ៩ព្រឹក។

    យោងតាម ​​JMA បានឱ្យដឹងថា បន្ទាប់ពីលាតសន្ធឹងផ្នែកខាងលិចនៃខេត្ត Nagasaki ព្យុះ Khanun ត្រូវបានគេព្យាករណ៍ថា នឹងធ្វើដំណើរស្របទៅនឹងឆ្នេរសមុទ្រភាគខាងជើងឆ្ពោះទៅប្រទេសកូរ៉េខាងត្បូង។ ព្យុះទីហ្វុង Khanun បានបាត់បង់កម្លាំងបន្តិចម្តងៗ ប៉ុន្តែនៅតែអាចបក់បោកក្នុងល្បឿន ១០៨ គីឡូម៉ែត្រក្នុងមួយម៉ោង ជាមួយនឹងខ្យល់ខ្លាំងរហូតដល់ ១៤៤ គីឡូម៉ែត្រក្នុងមួយម៉ោង។ ទីភ្នាក់ងារអាកាសធាតុបាននិយាយថា ភ្លៀងធ្លាក់ពី ៣០០ ទៅ ៤០០ មីល្លីម៉ែត្រ ត្រូវបានគេរំពឹងថា នឹងមាននៅចន្លោះថ្ងៃអង្គារ និងថ្ងៃពុធ នៅក្នុងតំបន់ Shikoku និងភាគខាងត្បូងតំបន់ Kyushu ខណៈភ្លៀងពី ២០០ ទៅ ៣០០មីល្លីម៉ែត្រ នឹងមាននៅក្នុងតំបន់ Amami ក៏ដូចជា Kinki នៅភាគខាងលិចប្រទេសជប៉ុន និងតំបន់ Tokai៕

    អត្ថបទ៖ លីដា
    ប្រភព៖ Channel News Asia

    Share This Post: