បច្ចេកវិទ្យា

ជូនជាពិសេសសម្រាប់អ្នកស្រលាញ់កុំព្យូទ័រ MacBook! ជំនាន់ថ្មីនៃកុំព្យូទ័រនេះនឹងមានតម្លៃថោកជាង iPhone 8 ទៅទៀត

BY
Khmernote Media
March 9, 2018

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Apple បាននឹងកំពុងធ្វើការផលិតលើជំនាន់ថ្មីរបស់កុំព្យូទ័រ MacBook Air ដែលមានតម្លៃទាប ពោលគឺថោកជាង iPhone ទៅទៀត។ ដោយឡែក ដូចទៅនឹងអ្វីដែលយើងទាំងអស់គ្នាដឹងហើយថាកុំព្យូទ័រប្រភេទនេះមិនដែលមានតម្លៃថោកឡើយ ពោលគឺខ្ទង់ពាន់ដុល្លារឡើយ ប៉ុន្ដែលើកនេះគឺមិនដូចគ្នាឡើយ។

យោងតាមគេហទំព័របរទេសមួយ បានលើកឡើងថា ម៉ូដែលថ្មីរបស់កុំព្យូទ័រ MacBook Air នឹងមានតម្លៃក្រោម $1,000 ហើយពាក្យចចាមអារាមនេះ ត្រូវបានផ្ទុះឡើងអស់រយៈពេលជាយូរមកហើយ ពោលគឺចាប់ផ្ដើមតាំងពីលោក Ming-Chi Kuo និយាយប្រាប់គេហទំព័រ 9to5mac មកម្លេះ។

លោក Kuo បានសរសេរថា ម៉ូដែលថ្មីនឹងត្រូវបានប្រកាសក្នុងកំឡុងត្រីមាសទី2 ឆ្នាំ2018 ដែលត្រូវនឹងខែកក្កដា តែម្ដង ជាមួយនឹងតម្លៃទាប។ គួរបញ្ជាក់ផងដែរថា ក្នុងពេលបច្ចុប្បន្ននេះ តម្លៃថោកបំផុតរបស់ MacBook នៅក្នុងទីផ្សារប្រទេសអូស្ត្រាលីគឺ $1,499 សម្រាប់ទំហំ 13អ៊ីញ MacBook Air និង $18,99 សម្រាប់ MacBook។ ផ្ទុយទៅវិញ សម្រាប់ជំនាន់ថ្មីនៃកុំព្យូទ័រនេះ នឹងមានតម្លៃទាបជាងមុនវិញ ពោលគឺត្រឹមចន្លោះពី $699 ទៅ $799 ប៉ុណ្ណោះ។ យោងតាមតម្លៃប៉ុណ្ណេះ អ្នកប្រើប្រាស់អាចសន្សំបានពី $400 ទៅ $600 ឯណោះ។

Fu

ប្រភព៖ news.au

Share This Post: