ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ឆេះសាឡាងចម្លងមួយក្នុងប្រទេសម៉ាឡេស៊ី ជាសំណាងពុំមានអ្នករងគ្រោះថ្នាក់ដល់ជីវិត

    BY autoadmin February 26, 2019
    ឆេះសាឡាងចម្លងមួយក្នុងប្រទេសម៉ាឡេស៊ី ជាសំណាងពុំមានអ្នករងគ្រោះថ្នាក់ដល់ជីវិត

    សាឡាងដឹកអ្នកដំណើរ ដែលធ្វើដំណើរពីស្ថានីយចម្លង Kuah ទៅកាន់ក្រុង Kuala Perlis នៅកោះ Langkawi ប្រទេសម៉ាឡេស៊ី ត្រូវបានគេជម្លៀសអ្នកដំណើរចេញ បន្ទាប់ពីសាឡាងមានហុយផ្សែងខ្មៅយ៉ាងក្រាស់ដោយការឆេះ។ ជាសំណាងល្អអ្នកដំណើរទាំងអស់ត្រូវបានជួយសង្គ្រោះដោយទូកទេសចរណ៍ និងទូកនេសាទអ្នកស្រុកដែលនៅក្បែរនោះ។
     
    ម្នាក់ក្នុងចំណោមអ្នកដំណើរដែលត្រូវសង្គ្រោះបានពីការឆាបឆេះកាលពីយប់ ថ្ងៃចន្ទ បានឱ្យដឹងថា ក្រុមអ្នកដំណើរបានឃើញសមាជិកនាវិក ៣នាក់ រត់ចេញពីបន្ទប់ផ្នែកម៉ាស៊ីនទៅជួបនាយនាវា។ ក្រុមអ្នកដំណើរក៏បានសួរពួកគេថា មានរឿងអ្វីដែរ ប៉ុន្តែពួកគេមិនឆ្លើយ បន្ទាប់មកក៏មានការឆេះនេះកើតឡើងតែម្តង។ យ៉ាងណាក៏ដោយ ពុំមានការរាយការណ៍ណាមួយអំពីភាពគ្រោះថា្នក់ដល់អាយុជីវិតនោះទេ៕

    អត្ថបទ៖ លីដា
    ប្រភព៖ thethaiger

    Share This Post: