ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា លោកជំទាវ ឃួន សុដារី នឹងក្លាយជាប្រធានរដ្ឋសភា នីតិកាលទី៧

    BY Khmernote Media August 10, 2023
    សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា លោកជំទាវ ឃួន សុដារី នឹងក្លាយជាប្រធានរដ្ឋសភា នីតិកាលទី៧

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅយប់ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៣នេះ បានថ្លែងសារតាមប្រព័ន្ធតេឡេក្រាមឱ្យដឹងថា លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី ដែលបច្ចុប្បន្នជាអនុប្រធានទី២ នៃរដ្ឋសភា នឹងក្លាយទៅជាប្រធានរដ្ឋសភា នីតិកាលទី៧ នាពេលខាងមុខ។

    ការបញ្ជាក់ឱ្យដឹងបែបនេះធ្វើឡើងបន្ទាប់វិទ្យុអាស៊ីសេរី បានផ្សាយថាគណបក្សប្រជាជនកម្ពុជាពិតជាមានរឿងដ៏ធ្ងន់ធ្ងរដោយកំពុងឈ្លោះគ្នាដណ្តើមអំណាច។

    សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា គេគិតថាគណបក្សប្រជាជនកម្ពុជាកំពុងតែដណ្ដើមអំណាចទាក់ទិនទៅនឹងបេក្ខជនប្រធានរដ្ឋសភា ដោយសម្តេចតេជោ បានសង្កត់ធ្ងន់ថា៖ «ខ្ញុំសូមជម្រាបទៅអស់លោកឱ្យបានជ្រាប បេក្ខជនសម្រាប់តំណែងប្រធានរដ្ឋសភាត្រូវបានរៀបចំតាំងពីចុងឆ្នាំ២០២១ មកម្ល៉េះ។ លោកជំទាវ ឃួន សុដារី ដែលបច្ចុប្បន្នជាអនុប្រធានទី២ នឹងក្លាយទៅជាប្រធានរដ្ឋសភានៅពេលខាងមុខ ដែលជាការអនុវត្តលើកកម្ពស់តួនាទីស្រ្តី»។

    សម្តេចតេជោ ហ៊ុន សែន បានឱ្យដឹងទៀតថា ឯកឧត្តមកិត្តិកោសលបណ្ឌិត ជាម យៀប នៅជាអនុប្រធានទី១ ដដែល ហើយឯកឧត្តម វង សូត្រ ដែលបច្ចុប្បន្នជារដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នឹងក្លាយទៅជាអនុប្រធានទី២ នៃរដ្ឋសភា។

    សម្តេចប្រមុខរាជរដ្ឋាភិបាល ក៏បានឱ្យដឹងផងដែរថា ឯកឧត្តម ឌិត មន្ទីរ ប្រធានតុលាកំពូល នឹងសុំចូលនិវត្តន៍ពីប្រធានតុលាការកំពូល ដោយសារឯកឧត្តមមានអាយុកាន់តែច្រើន និងមានបញ្ហាសុខភាពមិនធានា៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post:
    MPO4D jitutoto mpo4d Mpoplay