ផ្អាកការងារនគរបាលចរាចរណ៍ ៣នាក់ ក្រោយរងការចោទថា ជំរិតទារប្រាក់ពីជនជាតិចិន នៅគោលដៅស្តុបវត្តស្លែង
- August 10, 2023
រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣ យោងតាមលិខិតរបស់ ស្នងការនគរបាលរាជធានីភ្នំពេញ បានសម្រេចផ្អាកការងារនគរបាលចរាចរណ៍ចំនួន ៣នាក់ ក្រោយរងការចោទថា ជំរិតទារប្រាក់ពីជនជាតិចិន នៅគោលដៅស្តុបវត្តស្លែង។

ស្នងការនគរបាលរាជធានីភ្នំពេញ បានផ្អាកការងារបណ្ដោះអាសន្នចំពោះមន្ត្រីនគរបាលចំនួន ០៣នាក់ ចំណុះការិយាល័យនគរបាល ចរាចរណ៍ផ្លូវគោក ដោយមូលហេតុ កំហែងយកប្រាក់ពីអ្នកបើកបររថយន្តជនជាតិចិន មានឈ្មោះ ដូចខាងក្រោម៖
១-លោកអនុសេនីយ៍ឯក សុខ គឹម លី អត្តលេខ ៨០០៨០ ឋានៈនាយរងផ្នែក។
២-លោកអនុសេនីយ៍ឯក សួន ផាន់ណា អត្តលេខ ៨៦៤២៩ ឋានៈនាយរងផ្នែក។
៣-លោកអនុសេនីយ៍ឯក លន លីហូវ អត្តលេខ ៨៩៧៣៧ ឋានៈមន្ត្រី ។
សាមីខ្លួនខាងលើត្រូវមកបង្ហាញមុខនៅការិយាល័យអន្តរាគមន៍ និងតម្រួតបទបញ្ហា រៀងរាល់ម៉ោងធ្វើការ ដើម្បីកែប្រែកំហុសឆ្គង និងរង់ចាំការសម្រេចជាថ្មី ក្នុងករណីសាមីខ្លួនមិនមកបង្ហាញមុខ លោកនាយការិយាល័យ ត្រូវធ្វើរបាយការណ៍មកការិយាល័យបុគ្គលិក ដើម្បីមានវិធានការបន្ត។
លោកស្នងការរងផែនការងារសេនាធិការ លោកស្នងការរងផែនការងារធនធានមនុស្ស លោកស្នងការរង ផែនការងារនគរបាលចរាចរណ៍ផ្លូវគោក លោកនាយការិយាល័យបុគ្គលិកៈ លោកនាយការិយាល័យ អន្តរាគមន៍ និងតម្រួតបទបញ្ជា លោកនាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក និងអស់លោក ដែលមានឈ្មោះខាងលើ ត្រូវអនុវត្តតាមលិខិតបង្គាប់ការនេះ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ៕



ប្រភព៖ លោក Sorn Sopheak-ស៊ន សុភក្រ្ត
- Share This Post:






