ច្បាស់ការហើយ! ថ្ងៃបើកដំណើរការទីលានប្រណាំងឡានបែប Multi-Level Track Indoor Go-Kart ដំបូងបំផុតក្នុងតំបន់អាស៊ីអាគ្នេយ៍
- BY
- Naren
- August 10, 2023
ភ្នំពេញ៖ ផ្សារទំនើប ជីប ម៉ុង 271 មេហ្គា ម៉ល មានម្ចាស់ជាកូនខ្មែរ បានក្តោបក្តាប់វិស័យលក់រាយដោយបានវិនិយោគទឹកប្រាក់ប្រមាណជាជាង២៨០លានដុល្លារសាងសង់ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល ដោយមិនទាន់ដំណើរការបានមួយឆ្នាំ គិតមកដល់បច្ចុប្បន្ននេះ មានហាងល្បីៗទាំងជាតិ និងអន្តរជាតិ ជាង១០០ហាង មានទាំងហាងសម្លៀកបំពាក់ ហាងលក់សម្ភារៈ ភោជនីយដ្ឋាន និងកន្លែងកម្សាន្តគ្រប់ ទម្រង់ជាច្រើន ដែលកំពុងមានវត្តមានក្នុងផ្សារទំនើបខ្នាតអន្តរជាតិ ដែលមានម្ចាស់ជាកូនខ្មែរនេះ។

ឥលូវនេះផ្សារទំនើប ជីប ម៉ុង 271 មេហ្គា ម៉ល បាននាំដំណឹងកាន់តែភ្ញាក់ផ្អើលជូនបងប្អូនហើយគឺ ទីលានប្រណាំងឡាន Multi-Level Track Indoor Go-Kart ដំបូងបង្អស់នៅតំបន់អាស៊ីអាគ្នេយ៍នឹងបើកដំណើរការនៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៣ នេះនៅផ្សារទំនើប ជីប ម៉ុង 271 មេហ្គា ម៉ល ជាន់ទី៣ មែនទែនហើយ។ ត្រៀមខ្លួនជិះហើយឬនៅ ឡានថ្មី ផ្លូវថ្មីហើយបត់បែនច្រើនតម្រូវចិត្តអ្នកទាំងអស់គ្នាម៉ង។ កុំភ្លេចមកទាំងអស់គ្នាណាថ្ងៃបើកដំណើរការរបស់ Multi-Level Indoor Go-Kart ដំបូងគេនៅតំបន់អាស៊ីអាគ្នេយ៍នឹងបើកដំណើរនៅថ្ងៃទី ១៩ ខែ សីហា នេះ។ បងប្អូនស្រលាញ់វិស័យ កីឡាប្រណាំងឡានប្រហែលជាទន្ទឹមរងចាំយូរហើយមែនទេ? ចង់ដឹងថាមានអ្វីពិសេសថ្ងៃបើកដំណើរការនោះទៅណ៎! កុំភ្លេចរងចាំនិងចូលរួមទាំងអស់គ្នានៅផ្សារទំនើប ជីប ម៉ុង 271 មេហ្គា ម៉ល ជាន់ទី3 នៅ NEO GAME OASIS ទាំងអស់គ្នា !

គួរបញ្ចាក់ផងដែរថាទីលានប្រណាំងឡាន Multi-Level Track Indoor Go-Kart មួយនេះគឺ ជាទីលានប្រណាំងឡាន ដ៏ទំនើបជាមួយនឹងការប្រណាំងឡានប្រកបដោយផាសុកភាព មានទាំងម៉ាស៊ីនត្រជាក់ ការរចនាផ្លូវខ្វាត់ខ្វែង សម្ភារៈទំនើបៗ និង មានសុវត្ថិភាពខ្ពស់បំផុត។ ទីលានប្រណាំងឡាន Multi-Level Track Indoor Go-Kart ដ៏អស្ចារ្យមួយនេះបង្កើតឡើងដោយ មជ្ឈមណ្ឌលកម្សាន្តហ្គេមទំនើប NEO GAME OASIS ដែលជាពិភពនៃភាពសប្បាយរីករាយសម្រាប់ក្រុមគ្រួសារ និងអតិថិជនគ្រប់វ័យ បានប្រមូលផ្ដុំទៅដោយបទពិសោធលេងហ្គេមថ្មីៗ ប្លែកៗ ដ៏សម្បូរបែបជាច្រើន ដែលមិនធ្លាប់មានពីមុនមក។
ផ្សារទំនើប ជីប ម៉ុង 271 មេហ្គា ម៉ល ត្រូវបានគេស្គាល់ថា ជាឋានសួគ៌សម្រាប់អ្នកចូលចិត្តដើរទិញទំនិញ ជាទីល្អបំផុតសម្រាប់អតិថិជនចង់ចំណាយពេលវេលាល្អជាមួយគ្រួសារដោយ មានហាងអាហារ កន្លែងកម្សាន្តគ្រប់ទម្រង់ ជាពិសេសទៅទៀតនោះផ្សារទំនើប ជីប ម៉ុង 271 មេហ្គា ម៉ល ក៏នៅតែបន្តផ្តល់ជូន ប្រូម៉ូសិន Mega អស្ចារ្យ ដោយអតិថិជនចំណាយចាប់ពី៥០ដុល្លារ រហូតដល់ ៣០០០ដុល្លារ នឹងឈ្នះការជិះឧទ្ធម្ភាគចក្រ, ស្នាក់នៅសណ្ឋាគារផ្កាយបួន និងផ្កាយប្រាំ , បណ្ណទឹកប្រាក់ និងរង្វាន់ឥតដែនកំណត់ជាច្រើនទៀតរហូតដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣៕




ទំនាក់ទំនងជួលទីតាំងរៀបចំកម្មវិធី និងផ្សព្វផ្សាយពាណិជ្ជកម្មនៅ ជីប ម៉ុង ២៧១ មេហ្គា ម៉ល៖
– លេខទូរស័ព្ទ៖ 066 401 222
– តេលេក្រាម៖ 066 401 222 (@AmKeolong)
– អ៊ីមែល៖ keolong.am@chipmong.com
ទំនាក់ទំនងសម្រាប់ការជួលទីតាំងលក់នៅក្នុងផ្សារ សូមទំនាក់ទំនងទៅកាន់លេខ៖
– លេខទូរស័ព្ទ៖ 093 922 888/ 085 922 888/ 066 922 888
– តេលេក្រាម ជីប ម៉ុង រីថែល: https://t.me/Chipmongretails
- Share This Post:






