ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងអប់រំ បញ្ជាក់ថា សិស្សអវត្តមានលើសចំនួនកំណត់ ឈប់ឥតច្បាប់ចំនួន៣០ដង នឹងគ្មានសិទ្ធបានកាតចូលប្រឡងសញ្ញាបត្រទុតិយភូមិនោះឡើយ

    BY Khmernote Media August 11, 2023
    ក្រសួងអប់រំ បញ្ជាក់ថា សិស្សអវត្តមានលើសចំនួនកំណត់ ឈប់ឥតច្បាប់ចំនួន៣០ដង នឹងគ្មានសិទ្ធបានកាតចូលប្រឡងសញ្ញាបត្រទុតិយភូមិនោះឡើយ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសថា ក្រសួង នឹងសរុបទិន្នន័យសិស្សដែលបានឈប់ឥតច្បាប់ចំនួន ៣០ដង និងគ្មានមានសិទ្ធិបានកាតចូលទៅប្រឡងសញ្ញាបត្រទុតិយភូមិ ២០២៣នោះទេ។

    ក្រសួងអប់រំ សូមបញ្ជាក់ជូនដល់បេក្ខជន អ្នកអាណាព្យាបាល និងសាធារណជនទាំងអស់ថា៖ សម្រាប់ ការកំណត់បេក្ខភាពប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម្រាប់ឆ្នាំសិក្សា ២០២២-២០២៣នេះ ក្រសួងបានណែនាំពីការលុបបេក្ខភាពប្រឡង។ ក្រោយពីការប្រឡងឆមាសទី២ ការលុបបេក្ខភាពត្រូវធ្វើឡើង ដោយយកចិត្តទុកដាក់ និងហ្មត់ចត់ពីក្រុមប្រឹក្សាវិន័យសិក្សានៃគ្រឹះស្ថានមធ្យមសិក្សានីមួយៗ ផ្អែកលើករណី៖

    – ករណីទី១៖ សិស្សមានមធ្យមភាគពិន្ទុប្រចាំឆ្នាំក្រោម ២៥.០០
    – ករណីទី២៖ សិស្សគ្មានមធ្យមភាគពិន្ទុប្រឡងឆមាស (ឈប់ឥតច្បាប់ក្នុងពេលប្រឡងឆមាសមុខវិជ្ជាណាមួយ និងឈប់មានច្បាប់ក្នុងពេលប្រឡងឆមាស ចាប់ពី ៣មុខវិជ្ជាឡើងទៅ)
    – ករណីទី៣៖ សិស្សអវត្តមានលើសចំនួនកំណត់ (អវត្តមានឥតច្បាប់លើសពី៣០ដងឡើងទៅ, អវត្តមានឥតច្បាប់ និងមានច្បាប់លើសពី៤០ដងឡើងទៅ, អវត្តមានមានច្បាប់លើសពី ៥៥ដង ឡើងទៅ) និងមិនបានបំពេញលក្ខខណ្ឌទាំងពីរខាងលើ។

    សេចក្តីដូចបានជម្រាបជូនខាងលើ សូម មន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត គណៈគ្រប់គ្រង គ្រឹះស្ថានមធ្យមសិក្សា បុគ្គលិកអប់រំ មាតាបិតា អ្នកអាណាព្យាបាល សិស្សានុសិស្សគ្រប់រូប ជ្រាបជាព័ត៌មាន និងត្រៀមលក្ខណៈដើម្បីអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់ ៕

    ប្រភព៖ MoEYS Cambodia

    Share This Post:
    MPO4D jitutoto mpo4d Mpoplay