ព័ត៌មានជាតិ

រាជរដ្ឋាភិបាលកម្ពុជា ចេញអនុក្រឹត្យស្តីពីប្រតិទិនឈប់សម្រាកការងាររបស់មន្ត្រីរាជការ និយោជិត កម្មករ ប្រចាំឆ្នាំ ២០២៤ ដោយឈប់បាន២២ថ្ងៃ

BY
Khmernote Media
August 12, 2023

រាជធានីភ្នំពេញ៖ នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចេញអនុក្រឹត្យ ស្តីពីប្រតិទិនឈប់សម្រាកការងាររបស់មន្ត្រីរាជការ និយោជិត កម្មករ ប្រចាំឆ្នាំ២០២៤ ដែលមានរយៈពេលសរុប ២២ថ្ងៃ។

ការឈប់សម្រាកការងាររបស់មន្ត្រីរាជការ និយោជិត កម្មករ ប្រចាំឆ្នាំ២០២៤ សរុបមានរយៈពេល២២ថ្ងៃ តាមប្រតិទិន ដូចខាងក្រោម៖​
– ថ្ងៃទី ០១ មករា ទិវាចូលឆ្នាំសកល សម្រាក០១ថ្ងៃ
– ថ្ងៃទី ០៧ មករា ទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ សម្រាក០១ថ្ងៃ
– ថ្ងៃទី ០៨ មីនា ទិវាអន្តរជាតិនារី សម្រាក០១ថ្ងៃ
– ថ្ងៃទី ១៣-១៤-១៥-១៦ មេសា ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំរោង ឆស័កសម្រាក០៤ថ្ងៃ
– ថ្ងៃទី ០១ ឧសភា ទិវាពលកម្មអន្តរជាតិ សម្រាក០១ថ្ងៃ
– ថ្ងៃទី ១៤ ឧសភា ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា សម្រាក០១ថ្ងៃ
– ថ្ងៃទី ២២ ឧសភា ពិធីបុណ្យវិសាខបូជា សម្រាក០១ថ្ងៃ
– ថ្ងៃទី ២៦ ឧសភា ព្រះរាជពិធីច្រត់ព្រះនង្គ័ល សម្រាក០១ថ្ងៃ
– ថ្ងៃទី ១៨ មិថុនា ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម សម្តេចព្រះមហាក្សត្រី នរោត្ដម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ សម្រាក០១ថ្ងៃ
– ថ្ងៃទី ២៤ កញ្ញា ទិវាប្រកាសរដ្ឋធម្មនុញ្ញ សម្រាក០១ថ្ងៃ
– ថ្ងៃទី ០១-០២-០៣ តុលា ពិធីបុណ្យភ្ជុំបិណ្ឌ សម្រាក០៣ថ្ងៃ
– ថ្ងៃទី ១៥ តុលា ទិវាប្រារព្ធពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យជាតិខ្មែរ “ព្រះបរមរតនកោដ្ឋ” សម្រាក០១ថ្ងៃ
– ថ្ងៃទី ២៩ តុលា ព្រះរាជពិធីគ្រងព្រះបរមរាជសម្បត្តិរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា សម្រាក០១ថ្ងៃ
– ថ្ងៃទី ០៩ វិច្ឆិកា ពិធីបុណ្យឯករាជ្យជាតិ សម្រាក០១ថ្ងៃ
– ថ្ងៃទី ១៤-១៥-១៦ វិច្ឆិកា ព្រះរាជពិធីបុណ្យអ៊ុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក សម្រាក០៣ថ្ងៃ ៕​

ប្រភព៖ ក្រសួងទេសចរណ៍ Ministry of Tourism, Cambodia

Share This Post: