រុស្សីបានបង្ហោះយានអវកាសទៅឋានព្រះច័ន្ទ ជាលើកដំបូងក្នុងរយៈពេលជិត ៥០ឆ្នាំ ដើម្បីស្វែងរកប្រភពទឹក
- BY
- autoadmin
- August 12, 2023
រុស្ស៊ីបានបាញ់បង្ហោះយានអវកាសចុះចតឋានព្រះច័ន្ទ ជាលើកដំបូងក្នុងរយៈពេលជិត ៥០ឆ្នាំ ក្នុងគោលបំណងដើម្បីក្លាយជាប្រទេសដំបូងគេ ដែលធ្វើការចុះចតនៅប៉ូលខាងត្បូងរបស់ឋានព្រះច័ន្ទ ដែលជាតំបន់មួយដែលត្រូវបានគេជឿថា មានផ្ទុកនូវទឹកកក។ បេសកកម្មឋានព្រះច័ន្ទរបស់រុស្សី ដែលជាបេសកកម្មលើកដំបូងចាប់តាំងពីឆ្នាំ១៩៧៦ កំពុងប្រជែងជាមួយឥណ្ឌាដែលបានបាញ់បង្ហោះយានចុះចត Chandrayaan-3 កាលពីខែមុន ក៏ដូចជាការប្រកួតប្រជែងកាន់តែទូលំទូលាយជាមួយសហរដ្ឋអាមេរិក និងចិន ដែលប្រទេសទាំង ២ ក៏កំពុងដំណើរការកម្មវិធីរុករកកម្រិតខ្ពស់ដែលផ្តោតលើប៉ូលខាងត្បូងដូចគ្នា។

រ៉ុក្កែត Soyuz 2.1 បានអមដំណើរយាន Luna-25 ចេញពីផែអវកាស Vostochny cosmodrome ដែលមានចម្ងាយ ៥,៥៥០ គីឡូម៉ែត្រ ភាគខាងកើតទីក្រុងម៉ូស្គូ នៅម៉ោង ២ និង ១១ នាទីព្រឹក ម៉ោងនៅទីក្រុងម៉ូស្គូកាលពីថ្ងៃសុក្រ។ ទីភ្នាក់ងារអវកាសរុស្ស៊ី Roscosmos បាននិយាយថា យាន Luna-25 ត្រូវបានរុញចេញពីគន្លងផែនដីឆ្ពោះទៅកាន់ព្រះច័ន្ទ រយៈពេលជាង ១ ម៉ោងក្រោយមក។ ប្រធានយានអវកាសរុស្ស៊ីលោក Yuri Borisov បានប្រាប់ទូរទស្សន៍រដ្ឋថា យានចុះចតត្រូវបានគេរំពឹងថា នឹងចុះទៅដល់ឋានព្រះច័ន្ទនៅថ្ងៃទី២១ ខែសីហា បើទោះជាទីភ្នាក់ងារអវកាសពីមុនបានកំណត់ថ្ងៃទី២៣ ខែសីហា ជាកាលបរិច្ឆេទចុះចតក៏ដោយ៕

អត្ថបទ៖ លីដា
ប្រភព៖ Independentរុស្សី បាញ់បង្ហោះយានឋានព្រះច័ន្ទលើកដំបូង ក្នុងរយៈពេលជិត ៥០ឆ្នាំ ក្នុងការប្រណាំងស្វែងរកទឹក។
- Share This Post:






