ក្មេងស្រីតូចម្នាក់នេះ មានជំងឺរលាកទងសួត និងសួតទាំងសងខាងយ៉ាងធ្ងន់ធ្ងរបំផុត ត្រូវបានក្រុមគ្រូពេទ្យគន្ធបុប្ផាជួយសង្គ្រោះជីវិតទាន់ពេល
- August 14, 2023
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ Dr. Beat Richner បានឱ្យដឹងថា ក្មេងស្រីតូច អាយុ ១០ខែ មានជំងឺរលាកទងសួត និងសួតទាំងសងខាងយ៉ាងធ្ងន់ធ្ងរបំផុត ត្រូវបានជួយសង្រ្គោះជីវិតនៅផ្នែកសង្រ្គោះបន្ទាន់គន្ធបុប្ផាភ្នំពេញ ដោយជោគជ័យ។

តាមរយៈគណនីហ្វេសប៊ុករបស់ Dr. Beat Richner បានបញ្ជាក់ថា ក្មេងស្រីតូចម្នាក់នេះ អាយុ១០ខែ មកដល់មន្ទីរពេទ្យគន្ធបុប្ផាដោយដង្ហក់ហត់ថប់ដង្ហើម និងបាត់បង់ស្មារតីធ្ងន់ធ្ងរបំផុត មានជំងឺរលាកទងសួតនិងសួតទាំងសងខាងយ៉ាងធ្ងន់ធ្ងរបំផុត នាងត្រូវបានជួយសង្រ្គោះជីវិតនៅផ្នែកសង្រ្គោះបន្ទាន់គន្ធបុប្ផាភ្នំពេញ អស់រយៈពេល១០ថ្ងៃ ដោយម៉ាស៊ីនសប់ដង្ហើម ថ្ងៃនេះបានជាសះស្បើយហើយ។
Dr. Beat Richner សូមអំពាវនាវដល់អាណាព្យាបាលទាំងអស់ យកចិត្តទុកដាក់ថែទាំសុខភាពកូនៗ ដែលជំងឺរលាកផ្លូវដង្ហើមនេះ អាចវិវត្តទៅជាការរលាកទងសួតនិងសួតធ្ងន់ធ្ងរបាន ពិសេសចំពោះកុមារតូចៗ អាយុក្រោម២ឆ្នាំ ភាគច្រើនបណ្តាលមកពីពួកវីរុស ដូចជា Adenovirus and RSV ជាដើម ៕

ប្រភព៖ Dr. Beat Richner
- Share This Post:






