ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រដ្ឋមន្ដ្រីក្រសួងយុត្តិធម៌ បង្គាប់តែងតាំងឯកឧត្តម ជីវ កេង ជាប្រធានស្ដីទីតុលាការកំពូល

    BY Khmernote Media August 14, 2023
    រដ្ឋមន្ដ្រីក្រសួងយុត្តិធម៌ បង្គាប់តែងតាំងឯកឧត្តម ជីវ កេង ជាប្រធានស្ដីទីតុលាការកំពូល

    រាជធានីភ្នំពេញ៖ នៅរសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ដ្រីក្រសួងយុត្តិធម៌ បានចេញលិខិតបង្គាប់ ឯកឧត្តម ជីវ កេង ធ្វើជាប្រធានស្ដីទីតុលាការកំពូលបណ្ដោះអាសន្ន រហូតមានការតែងតាំងជាផ្លូវការ។

    យោងតាមលិខិតបង្គាប់ ឯកឧត្តម កើត រិទ្ធ បានបញ្ជាក់ថា៖ «ឯកឧត្តម ជីវ កេង អនុប្រធានតុលាការកំពូល ឱ្យទទួលបន្ទុកជាប្រធានស្ដីទីតុលាការកំពូល រហូតដល់មានការតែងតាំងប្រធានតុលាការកំពូលជាផ្លូវការ។ សាមីខ្លួនត្រូវអនុវត្តតាមលិខិតបង្គាប់ការនេះ ឱ្យមានប្រសិទ្ធភាព។ »

    សូមបញ្ជាក់ថា ព្រះករុណា ព្រះបាទសម្ដេច ព្រះមរបនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ទ្រង់បានចេញព្រះរាជក្រឹត្យដាក់ឲ្យលោក ឌិត មុន្ទី ប្រធានតុលាការកំពូល ចូលនិវត្តន៍ ជាមួយចៅក្រមតុលាការកំពូល ចំនួន២រូបទៀត ចាប់ពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣តទៅ តាមសំណើរបស់សាមីខ្លួន៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay