អធិការក្រុងតាខ្មៅ បំភ្លឺចំពោះផេកព័ត៌មានមួយដែលចុះផ្សាយថា «តើពិតដែរឬទេ មន្រ្តីសមត្ថកិច្ចក្រុងតាខ្មៅ ចាប់ម៉ូតូប្រជាពលរដ្ឋទៅស៊ីគ្រឿងអស់រលីង»
- August 14, 2023
ក្រុងតាខ្មៅ៖ យោងតាមការចុះផ្សាយរបស់ អធិការដ្ឋាននគរបាលក្រុងតាខ្មៅ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣ម្សិលមិញនេះ បានចេញមកបកស្រាយ និងបំភ្លឺជូនសាធារណៈជន និងម្ចាស់ផេក FBR Hot news បានបង្ហោះវីដេអូ និងខ្លឹមសារថា «តើពិតដែរឬទេ មន្រ្តីសមត្ថកិច្ចក្រុងតាខ្មៅ ចាប់ម៉ូតូប្រជាពលរដ្ឋទៅស៊ីគ្រឿងអស់រលីងចឹង សុំតាមដានទស្សនាវិដេអូទាំងស្រុង»។

ទាំងនេះជាសំណេរដើមរបស់ម្ចាស់ម៉ូតូដែលផ្ញើមកអង្គភាពយើង ម្ចាស់ហ្វេសប៊ុកដែលមានឈ្មោះ គន្ធា បញ្ញា បានផ្ញើវីដេអូ និងអត្ថបទឱ្យអង្គភាពយើងជួយផ្សាយ «បងប្រុសខ្ញុំមានរឿងមួយឱ្យបងជួយប្រាប់បងប្អូនថា ម៉ូតូប៉ូលិសចាប់ទៅនៅប៉ុស្តិ៍នគរបាលក្រុងតាខ្មៅមួយយប់ប៉ូលិសស៊ីគ្រឿងសឹងអស់បាត់ហើយបង ទីមួយបំពង់ស៊ីម៉ាំង បូមក្រោយ ម៉ារ៉ាវ៉េន កាង និងបេន តើពិតមែនដែរឬទេ បើសិនជាអញ្ជឹងមែននោះ ប្រជាពលរដ្ឋអស់ទំនុកចិត្តលើសមត្ថកិច្ចហើយ អង្គភាពយើងខ្ញុំរង់ចាំការបកស្រាយរាល់ម៉ោងធ្វើការ»។
ក្រោយពីបានទទួលព័ត៌មាននោះភ្លាមលោកអធិការនគរបាលក្រុងតាខ្មៅបានអោយក្រុមការងារពិនិត្យនិងស្រាវជ្រាវករណីនេះភា្លមតែម្តង។
ជាលទ្ឋផល នាល្ងាចថ្ងៃអាទិត្យ ១២រោច ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក គ.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣។ យើងខ្ញុំសូមជម្រាបជូននូវព័ត៌មានបឋម ជូនបងប្អូនប្រជាពលរដ្ឋក៏ដូចជាបងប្អូនជាអ្នកសារព័ត៌មានដូចខាងក្រោម៖ បន្ទាប់ពីបានស្រាវជ្រាវយ៉ាងលំអិតទៅប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១០ប៉ុស្តិ៍ ផ្នែកយុត្តិធម៌ និងផ្នែកសណ្តាប់ធ្នាប់សាធារណៈចរាចរណ៍ក្រុង គឺមិនមានករណីដូចនោះឡើយ ហើយក្រុមការងារកំពុងតែទាក់ទងទៅជនរងគ្រោះដើម្បីសុំការបកស្រាយ ប្រសិនបើក្នុងករណីមានមន្រ្តីណាបានប្រព្រឹត្តិដូចខាងលើនោះមែន លោកអធិការនឹងធានាជួសជុលថ្លៃខូចខាតទាំងអស់ ហើយលោកអធិការនឹងសុំគោលការណ៍ទៅលោក ឧត្តមសេនីយ៍ទោ ស្នងការ ដើម្បីមានវិធានការណ៍ផ្លូវច្បាប់។
យើងខ្ញុំសូមជម្រាបជូនដែរថា៖ ជាគោលការណ៍ លោកអធិការ តែងតែដាស់តឿនដល់មន្រ្តីនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅទាំងអស់ ពាក់ព័ន្ធនឹងវត្ថុតាងដូចជា៖ ម៉ូតូ ឡាន គឺត្រូវតែថែរក្សាទុកដាក់អោយមានសុវត្ថិភាពទុកជូនដល់អោយម្ចាស់គេវិញក្នុងករណីមានការបាត់បង់ ឬបាត់គ្រឿងបន្លាស់ផ្សេងៗ គឺយើងត្រូវតែទទួលខុសត្រូវ។ អាស្រ័យដូចបានជម្រាបជូនខាងលើសូមបងប្រជាពលរដ្ឋជ្រាបជាព័ត៌មាន ៕



ប្រភព៖ អធិការដ្ឋាននគរបាលក្រុងតាខ្មៅ – Police Inspectorate Of Takhmao Town
- Share This Post:






