ប៉ូលីសជប៉ុនគ្រោងនឹងស៊ើបអង្កេតជនសង្ស័យ ២នាក់ ដែលជាសមាជិកនៃក្រុមឆបោក មានមូលដ្ឋាននៅកម្ពុជា
- BY
- autoadmin
- August 14, 2023
យោងតាមការចុះផ្សាយរបស់សារព័ត៌មានជប៉ុន NHK បានឱ្យដឹងថា ប៉ូលីសជប៉ុនគ្រោងនឹងធ្វើការស៊ើបអង្កេតលើជនជាតិជប៉ុនចំនួន ២នាក់ ដែលជាសមាជិកនៃក្រុមបោកប្រាស់ដែលដាក់មូលដ្ឋាននៅកម្ពុជា បន្ទាប់ពីនាំពួកគេត្រឡប់ទៅប្រទេសជប៉ុនវិញ។ ប្រភពភាគីជប៉ុនបាននិយាយថា ក្រុមអ្នកស៊ើបអង្កេតកម្ពុជាបានឃុំខ្លួនជនជាតិជប៉ុនចំនួន ៧នាក់ បន្ទាប់ពីមានការផ្តល់ព័ត៌មានកាលពីអំឡុងខែឧសភា។ ក្រុមស៊ើបអង្កេតបានដឹងថា ក្រុមនេះបានប្រើប្រាស់សណ្ឋាគារមួយនៅភាគខាងជើងប្រទេសកម្ពុជា ជាមូលដ្ឋានរបស់ខ្លួនដើម្បីធ្វើការបោកប្រាស់តាមអ៊ីនធឺណិត។

ប្រភពបានឱ្យដឹងថា ប៉ូលីសជប៉ុនត្រូវបានស្ថានទូតជប៉ុនប្រចាំរាជធានីភ្នំពេញជូនដំណឹងពីក្រុមនេះ ហើយបន្ទាប់មក ពួកគេក៏អាចឆែកឆេរទូរស័ព្ទដៃ និងកុំព្យូទ័រពីបន្ទប់សណ្ឋាគារ ហើយរកឃើញទិន្នន័យជនរងគ្រោះ។ ប្រភពបានបន្តថា ជនរងគ្រោះត្រូវបានគេបោកយកប្រាក់ បន្ទាប់ពីប្រាប់ពីគម្រោងវិនិយោគក្លែងក្លាយ។ កាលពីខែមេសា អាជ្ញាធរកម្ពុជាក៏បានបង្ក្រាបជនជាតិជប៉ុនចំនួន ១៩នាក់ ដែលមានមូលដ្ឋាននៅភាគខាងត្បូងប្រទេសកម្ពុជា ហើយក្រុមនោះត្រូវបានគេដាក់ការសង្ស័យពីបទឆបោកតាមទូរស័ព្ទ៕

អត្ថបទ៖ លីដា
ប្រភព៖ NHK
- Share This Post:






