អតីតប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ កាន់កាប់គ្រីបតូដែលមានតម្លៃរហូតដល់ទៅ ៥០០,០០០ ដុល្លារអាមេរិក
- BY
- autoadmin
- August 15, 2023
អតីតប្រធានាធិបតីលោក ដូណាល់ ត្រាំ ត្រូវបានគេរាយការណ៍ថា បានកាន់កាប់គ្រីបតូដែលមានតម្លៃរហូតដល់ទៅ ៥០០,០០០ ដុល្លារ នៅក្នុងកាបូប Ethereum wallet របស់គាត់ ហើយការបែកធ្លាយនេះត្រូវបានរកឃើញនៅក្នុងឯកសារមួយ ដែលដាក់ទៅការិយាល័យក្រមសីលធម៌រដ្ឋាភិបាលសហរដ្ឋអាមេរិក។ លោក ត្រាំ ដែលកំពុងតស៊ូដើម្បីការបោះឆ្នោតឆ្នាំ២០២៤ គឺជាមនុស្សម្នាក់ដែលមិនគាំទ្ររូបិយវត្ថុគ្រីបតូនោះទេ ប៉ុន្តែកាលពីឆ្នាំមុនគាត់បានបញ្ចេញបណ្តុំកាត non-fungible token (NFT) ដែលបង្ហាញពីរូបភាពរបស់គាត់ ហើយលក់អស់ភ្លាមក្នុងរយៈពេលមិនប៉ុន្មានម៉ោង។

កាលពីក្នុងខែមេសា គាត់ក៏បានចេញស៊េរីទី២ នៃបណ្ដុំកាតនោះម្ដងទៀត ហើយបានលក់អស់ដូចគ្នា ប៉ុន្តែសន្ទុះនៃការលក់កាត NFT របស់គាត់ ក្រោយមកក៏បានស្រកចុះទៅវិញ។ បើតាមឯកសារបានបង្ហាញថា គាត់រកបានពី ៥០០,០០០ ដុល្លារទៅ ១ លានដុល្លារ ពីកិច្ចព្រមព្រៀងមួយនោះ។ ជម្រាបផងដែរថា លោក ដូណាល់ ត្រាំ មានប្រៀបជាងបេក្ខភាពណាទាំងអស់នៅក្នុងគណបក្សសាធារណរដ្ឋ នៅក្នុងការបោះឆ្នោតជាតិខាងមុខនេះ។ ជាមួយគ្នានេះ CoinDesk កំពុងទាក់ទងទៅការិយាល័យគាត់ ដើម្បីសុំការអត្ថាធិប្បាយអំពីការកាន់កាប់នោះ៕

អត្ថបទ៖ លីដា
ប្រភព៖ Yahoo News
- Share This Post:






