ភ្លៀងធ្លាក់យ៉ាងខ្លាំងនៅប្រទេសឥណ្ឌា បានធ្វើឱ្យបាត់បង់ជីវិតមនុស្សជាង ៥០នាក់ និងរាប់សិបនាក់ផ្សេងទៀតបាត់ខ្លួន
- BY
- autoadmin
- August 15, 2023
ភ្លៀងធ្លាក់យ៉ាងខ្លាំងបានបណ្តាលឱ្យមានទឹកជំនន់ និងការរអិលបាក់ដីនៅភាគខាងជើងប្រទេសឥណ្ឌា ដែលបានសម្លាប់មនុស្សជាង ៥០នាក់ និងធ្វើឱ្យរាប់សិបនាក់ផ្សេងទៀតបាត់ខ្លួន។ រដ្ឋ Himachal Pradesh ភាគខាងជើង បានរងការវាយប្រហារពីទឹកភ្លៀងចាប់តាំងពីចុងសប្តាហ៍មុន ខណៈចំនួនស្លាប់មួយចំនួនបានកើនឡើងនៅពេលដែលប្រាសាទមួយបានដួលរលំ។ អគារជាច្រើនត្រូវបានបំផ្លាញ ហើយមនុស្សព្យាយាមសម្អាតកម្ទេចកំទី និងថ្មធំៗ ដើម្បីជួយសង្គ្រោះអ្នកដែលជាប់នៅខាងក្រោម។

ជម្រាបផងដែរថា ជារៀងរាល់ឆ្នាំ ភ្លៀងមូសុងបង្កឱ្យមានមនុស្សស្លាប់ និងការបំផ្លិចបំផ្លាញក្នុងប្រទេសឥណ្ឌា។ អ្នកជំនាញមានការព្រួយបារម្ភថា ភ្លៀងមូសុងបានបង្កការខូចខាតកាន់តែទូលំទូលាយក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដែលមួយផ្នែក គឺដោយសារការប្រែប្រួលអាកាសធាតុ។ អាជ្ញាធរក្នុងប្រទេសឥណ្ឌាកំពុងជំរុញប្រជាជនឱ្យប្រុងប្រយ័ត្នចំពោះទឹកជំនន់ និងគ្រោះមហន្តរាយដែលទាក់ទងនឹងភ្លៀងផ្សេងទៀត៕


អត្ថបទ៖ លីដា
ប្រភព៖ NHK
- Share This Post:






