ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    មគ្គុទេសក៍មួយរូប នៅខេត្ដសៀមរាប អភិរក្សរ៉ឺម៉កជើង ដើម្បីឱ្យកូនខ្មែរជំនាន់ក្រោយបានស្គាល់ និងសម្រាប់បំរើភ្ញៀវទេសចរ ទៅទស្សនាអង្គរ

    BY Khmernote Media August 15, 2023
    មគ្គុទេសក៍មួយរូប នៅខេត្ដសៀមរាប អភិរក្សរ៉ឺម៉កជើង ដើម្បីឱ្យកូនខ្មែរជំនាន់ក្រោយបានស្គាល់ និងសម្រាប់បំរើភ្ញៀវទេសចរ ទៅទស្សនាអង្គរ

    ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា មគ្គុទេសក៍ទេសចរណ៍មួយរូប នៅខេត្ដសៀមរាប បានប្រមូលរ៉ឺម៉កជើង ឬខ្លះហៅថា រ៉ឺម៉កកង់ យកទៅអភិរក្សឱ្យកូនខ្មែរជំនាន់ក្រោយបានស្គាល់ និងសម្រាប់បំរើភ្ញៀវទេសចរ ទៅទស្សនាអង្គរ បន្ទាប់ពីរ៉ឺម៉កជើងនេះ បានបាត់បង់អស់រយៈពេលច្រើនឆ្នាំ ខណៈដែលមធ្យោបាយដឹកជញ្ជូនបានរីកចំរើនខ្លាំងនៅក្នុងយុគ្គសម័យសន្ដិភាព។

    លោក បូរ សុភា មគ្គុទេសក៍ភាសាបារាំង រស់នៅក្រុងសៀមរាប បានឱ្យដឹងថា រយ:ពេល ៥ឆ្នាំមកហើយ លោកបានដើររកទិញរ៉ឺម៉កជើងទៅរក្សាទុក្ខជិះកំសាន្ដជាលក្ខណ:គ្រួសារ ប៉ុន្ដែដោយសារមើលឃើញពីតម្រូវការវិស័យទេសចរច្រើន លោកបានរៀបចំថែរក្សាទុកសម្រាប់បំរើឱ្យវិស័យទេសចរណ៍វិញ ខណ:ដែលលោកជាមគ្គុទេសក៍នាំភ្ញៀវជិះកង់ ទៅទស្សនារមណីយដ្ឋានអង្គរ និងតំបន់ផ្សេងៗទៀត។

    លោក បានបន្ដថា រ៉ឺម៉កជើងនេះ ជាមធ្យោបាយដឹកជញ្ជូននាសម័យកាលមុន ហើយបានបាត់បង់ជាច្រើនឆ្នាំមកហើយ ទើបលោកមានគំនិតយកមកអភិរក្ស និងថែរក្សាទុកឱ្យកូនខ្មែរជំនាន់ក្រោយបានស្គាល់ ជាពិសេសធ្វើជាមធ្យោបាយដឹកជញ្ជូនភ្ញៀវទេសចរ ព្រោះជួយដល់ការបំពុលបរិស្ថាន មានសភាពស្ងប់ស្ងាត់ ជួយឱ្យអាម្មណ៍អ្នកជិះកំសាន្ដមានទឹកចិត្ដរីករាយ សមស្របជាមួយនឹងទេសភាពវប្បធម៌បុរាណ។ ជាងនេះទៅទៀត ការរក្សាទុកមធ្យោបាយដឹកជញ្ជូនបែបនេះ ក៏បានជួយឲ្យប្រជាពលរដ្ឋខ្លះមានការងារធ្វើនៅពេលពួកគាត់មានរ៉ឺម៉កជើង ទៅចូលរួមអភិរក្សជាមួយគ្នា។ លោក ក៏បានអំពាវដល់ប្រជាពលរដ្ឋ ដែលមានរ៉ឺម៉កង់ឬរ៉ឺម៉កជើងនេះ រក្សាឱ្យបានគង់វង់ ហើយទំនាក់ទំនងជាមួយនឹងលោក ដើម្បីចូលរួមដឹកជញ្ជូនភ្ញៀវទេសចរ ខណៈដែលបច្ចុប្បន្នការដឹកជញ្ជូនភ្ញៀវទៅកំសាន្ដនៅអង្គរ ដោយមធ្យោបាយបែបនេះ កំពុងមានការទាក់ទាញអ្នកទេសចរច្រើន។

    បើតាមលោក បូរ សុភា បានបន្ថែមថា រ៉ឺម៉កកង់នេះ ត្រូវបានបំពាក់ដោយម៉ូទ័រជួយកម្លាំងមនុស្សបានរហូតដល់៨០ភាគរយ ហើយអាចជិះបានចំង៉ាយពី ៧០គ.ម រហូតដល់១០០គម។មគ្គុទេសក៍រូបនោះ ក៏រំពឹងផងដែរថានៅចុងឆ្នាំ២០២៣នេះ អាចនឹងមានភ្ញៀវទេសចរត្រូវការជិះលំហែរតាមរម្មណីយដ្ឋានអង្គរច្រើន បន្ទាប់ពីព្រលានយន្ដហោះអន្ដរជាតិសៀមរាបអង្គរថ្មី បើកដំណើរការដឹកញ្ជូនភ្ញៀវមកកាន់ខេត្ដសៀមរាប៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post:
    MPO4D jitutoto mpo4d Mpoplay