និយ័តករទូរគមនាគមន៍កម្ពុជា កំណត់រយៈពេលរក្សាទុកលេខទូរស័ព្ទរបស់អ្នកប្រើប្រាស់ក្រោយពេលផុតសុពលភាព នៃទឹកប្រាក់ក្នុងគណនី
- August 15, 2023
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ និយ័តករទូរគមនាគមន៍កម្ពុជា បានចេញសេចក្ដីណែនាំ ស្តីពី ការកំណត់រយៈពេល នៃការបន្តបើកដំណើរការនិងរក្សាទុកលេខទូរស័ព្ទចល័តរបស់អ្នកប្រើប្រាស់ក្រោយពេលផុតសុពលភាព នៃទឹកប្រាក់ក្នុងគណនីគោល និង លក្ខខណ្ឌនៃការកំណត់សុពលភាព នៃទឹកប្រាក់ក្នុងគណនីគោល នៅពេលអ្នកប្រើប្រាស់បញ្ចូលទឹកប្រាក់។

កន្លងមក និយ័តករទូរគមនាគមន៍កម្ពុជា(ន.ទ.ក.) បានសង្កេតឃើញនិងទទួលបានការតវ៉ា ពីសំណាក់ អ្នកប្រើប្រាស់ទូរស័ព្ទចល័តពាក់ព័ន្ធនឹងការណ៍ដែលលេខទូរស័ព្ទរបស់ខ្លួនត្រូវបានដកហូតយកទៅលក់ឱ្យអ្នកប្រើប្រាស់ផ្សេងទៀត ដោយសារតែលែងមានទឹកប្រាក់ក្នុងគណនីគោល ហើយរយៈពេលនៃការជូនដំណឹង មុនឈានដល់ការដកហូតគឺខ្លីពេក ដែលពួកគាត់ពុំអាចទទួលយកបាន។ ទន្ទឹមនេះ អ្នកប្រើប្រាស់ក៏មានការរអ៊ូរទាំ ចំពោះការខាតបង់ទឹកប្រាក់ក្នុងគណនីគោល នៅពេលផុតសុពលភាពប្រើប្រាស់ ហើយបញ្ចូលទឹកលុយសារជាថ្មី ប៉ុន្តែពុំមានការបូកយោងបន្តទឹកប្រាក់ក្នុងគណនីគោល។
ដើម្បីចៀសវាងនូវបាតុភាពដដែលៗដូចបានរៀបរាប់ខាងលើ និងក្នុងគោលបំណងការពារផលប្រយោជន៍ របស់អ្នកប្រើប្រាស់ ន.ទ.ក. សូមធ្វើការណែនាំដល់ប្រតិបត្តិករផ្ដល់សេវាទូរស័ព្ទចល័ត ដូចខាងក្រោម៖


ប្រភព៖ និយ័តករទូរគមនាគមន៍កម្ពុជា – Telecommunication Regulator of Cambodia
- Share This Post:






