មកស្គាល់ចំណាត់ថ្នាក់កំពូលទាំង ១០ នៃប្រទេសដែលមានសុខភាពល្អបំផុតនៅលើពិភពលោក
អេស្ប៉ាញបានគ្រងតំណែងជាប្រទេសដែលមានសុខភាពល្អបំផុតនៅលើពិភពលោកក្នុងតារាងលីកថ្មី ឆ្នាំ២០១៩ ដោយ Bloomberg ។ ចំណាត់ថ្នាក់នេះ គឺមានការចូលរួមដោយប្រទេសចំនួន ១៦៩ ដែលក្នុងនោះអេស្ប៉ាញ គឺស្ថិតនៅលំដាប់ ទី១។ អ្នកជំនាញក៏បានណែនាំថា របបអាហាររបស់ប្រទេសនៅក្នុងតំបន់មេឌីទែរ៉ាណេ ដែលត្រូវបានគេស្គាល់ថា ល្អសម្រាប់បេះដូង និងឈាម អាចជាអ្នកដើរតួរសំខាន់ដែលនាំឱ្យអេស្ប៉ាញឈានមុខគេខាងសុខភាពល្អប្រសើរ។
ចក្រភពអង់គ្លេសជាប់លេខ ១៩ ខណៈអាមេរិកជាប់លេខ ៣៥ ហើយអូស្រ្តាលី គឺជាប្រទេសដែលនិយាយភាសាអង់គ្លេសតែមួយគត់ ដែលបានជាប់ចំណាត់លេខរៀង ទី១០ ក្នុងបញ្ជីនេះ។ អាយុកាលរបស់មនុស្ស អត្រាការជក់បារី និងភាពធាត់ ការទទួលបានទឹកស្អាត គឺត្រូវបានគេរាប់បញ្ចូល ដើម្បីដាក់ពិន្ទុទាំងអស់។ យ៉ាងណាមិញខាងក្រោមគឺជាចំណាត់ថ្នាក់កំពូលទាំង ១០ នៃប្រទេសដែលមានមានសុខភាពល្អបំផុតនៅលើពិភពលោក៖
១០. អ៊ីស្រាអែល

៩. ន័រវែស

៨. សឹង្ហបុរី

៧. អូស្ត្រាលី

៦. ស៊ុយអែត

៥. ស្វីស

៤. ជប៉ុន

៣. អ៊ីស្លង់

២. អ៊ីតាលី

១. អេស្ប៉ាញ

អត្ថបទ៖ លីដា
ប្រភព៖ dailymail