បច្ចេកវិទ្យា

មិនត្រូវការចរន្ដអគ្គិសនី រឺ Power Bank ឡើយ! មានឧបករណ៍មួយនេះ អ្នកអាចសាកថ្មបាន ទោះនៅកណ្ដាលព្រៃ (មានវីដេអូ)

BY
Khmernote Media
March 9, 2018

សម្រាប់បច្ចុប្បន្ន ស្មាតហ្វូន ក៏ដូចជាឧបករណ៍អេឡិចត្រូនិចដទៃទៀត ពិតជាមានសារៈសំខាន់ ពោលគឺមនុស្សស្ទើរតែមិនអាចរស់នៅដោយគ្មានឧបករណ៍ទាំងនោះបានទេ។ ស្របពេលជាមួយគ្នានេះ គ្រឿងអេឡិចត្រូនិចគឺសុទ្ធតែត្រូវការថាមពលថ្ម និងតម្រូវឲ្យសាកថ្មជាប្រចាំ។ ប៉ុន្ដែ ប្រសិនបើអ្នកត្រូវធ្វើដំណើរទៅឆ្ងាយ ក្នុងព្រៃ រឺកន្លែងដែលគ្មានរន្ដអគ្គិសនី តើអ្នកនឹងត្រូវធ្វើយ៉ាងណា?

ឈ្លៀតក្នុងឱកាសនេះ យើងសូមណែនាំលោកអ្នកឲ្យស្គាល់ឧបករណ៍ពិសេសមួយ ដែលអាចជួយឲ្យអ្នកសាកថ្មបានគ្រប់ពេលវេលា គ្រប់កាលៈទេសៈ។ វាមានឈ្មោះថា Windpal ហើយមានសមត្ថភាពប្រើប្រាស់អាចសាកថ្មឧបករណ៍របស់អ្នកបានទាំងស្មាតហ្វូន កុំព្យូទ័រ រឺ Smartwatch ដោយប្រើប្រាស់កម្លាំងខ្យល់។ ដូចនេះ អ្នកអាចសប្បាយរីករាយទៅនឹងដំណើរកំសាន្តនៅគ្រប់ពេលវេលា និងគ្រប់ទីកន្លែងបានដោយមិនចាំបាច់ខ្វល់រឿងអស់ថ្មឧបករណ៍ប្រើប្រាស់ទៀតឡើយ។

គួរបញ្ជាក់ផងដែរថា Windpal គឺល្អបំផុតសម្រាប់អ្នកដែលចូលចិត្តធ្វើដំណើរផ្សងព្រេងទៅតាមតំបន់ដាច់ស្រយាល រឺព្រៃភ្នំជាដើម។ មិនតែប៉ុណ្ណោះ ឧបករណ៍នេះគឺមិនចូលទឹកឡើយ ហើយអ្នកអាចទុកវានៅក្នុងកាបូបស្ពាយបាន ដោយវាមានទម្ងន់ត្រឹម 2ផោនប៉ុណ្ណោះ។

អ្វីដែលអស្ចារ្យបំផុតសម្រាប់ Windpal គឺវាធ្វើការដោយស្ងប់ស្ងាត់ គ្មានសម្លេងឡើយ។ លើសពីនេះទៅទៀត វាក៏មានសុវត្ថិភាពខ្ពស់ទាំងលើមនុស្ស និងសត្វផងដែរ។ អ្នកអាចភ្ជាប់ Windpal ទៅនឹងឧបករណ៍ផ្សេងៗបានតាមរយៈរន្ធ USB ឯល្បឿនវិញ ក៏លឿនដែរ។ ទោះជាយ៉ាងណា ការផ្ដល់ជូននូវថាមពលរបស់ Windpal គឺអាស្រ័យទៅលើកម្លាំងខ្យល់ ពោលគឺបើខ្យល់ខ្លាំង នោះថាមពលផលិតក៏ខ្លាំងទៅតាមនោះដែរ។ Windpal ត្រូវការពេលប្រមាណជា 1នាទីប៉ុណ្ណោះដើម្បីតម្លើង។


Fu

ប្រភព៖ facebook

Share This Post: