ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ឯកឧត្តម កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ប្រកាសជំហរផ្ទាល់ខ្លួន មិនគាំទ្រការដាំដំណាំកញ្ឆានៅស្រុកខ្មែរជាដាច់ខាត

    BY Khmernote Media August 16, 2023
    ឯកឧត្តម កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ប្រកាសជំហរផ្ទាល់ខ្លួន មិនគាំទ្រការដាំដំណាំកញ្ឆានៅស្រុកខ្មែរជាដាច់ខាត

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ ឯកឧត្តម កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីចាត់តាំងរបស់កម្ពុជា បានប្រកាសជំហរផ្ទាល់ខ្លួន ពាក់ព័ន្ធនឹងការដាំដំណាំកញ្ឆា គឺមិនគាំទ្រការដាំដំណាំកញ្ឆានៅស្រុកខ្មែរជាដាច់ខាត។

    តាមរយៈការបង្ហោះវីដេអូក្នុងគណនីហ្វេសប៊ុកផ្ទាល់របស់ ឯកឧត្តម កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា៖ « កន្លងទៅមានការដាំកញ្ឆានៅស្រុកខ្មែរ ខ្ញុំមិនដឹងថានៅស្រុកណា គេដាំនោះទេ ប៉ុន្តែសម្រាប់ខ្ញុំ ខ្ញុំគឺប្រឆាំងដាច់ខាត ទោះបីជារកចំណូលបានក៏ដោយ វាគ្មានចំណេញសម្រាប់កូនចៅខ្មែរទេ។ សម្រាប់យើងគ្រប់គ្រងបានអត់? គ្រាន់តែយើងមិនអនុញ្ញាតផង ចាប់ប៉ុន្មានដងនៅខេត្តតាកែវ ហើយបើយើងបើកទៀតទៅណា? ស្របច្បាប់យើងគ្រប់គ្រងយ៉ាងម៉េច ខ្ញុំថាដំណាំមានរាប់ម៉ឺនមុខ ទៅដាំស្អីកញ្ឆាហ្នឹង។ អ្នកណាគេគាំទ្រ ខ្ញុំមិនដឹងនោះទេ តែសម្រាប់ទស្សនរបស់ខ្ញុំ គឺខ្ញុំមិនគាំទ្រដាំកញ្ឆានៅក្នុងស្រុកខ្មែរឡើយ »។

    សូមជម្រាបជូនថា កន្លងមកបើទោះបី រាជរដ្ឋាភិបាលកម្ពុជា មិនអនុញ្ញាតឲ្យមានការដាំកញ្ឆានេះក្ដី ប៉ុន្ដែនៅតែមានជនខិលខូចមួយចំនួន បានលួចដាំដំណាំប្រភេទនេះ ហើយក៏ត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការបង្ក្រាបជាបន្ដបន្ទាប់ផងដែរ ៕

    ប្រភព៖ Hun Manet

    Share This Post:
    MPO4D jitutoto mpo4d Mpoplay