ផ្អើលពេញភូមិតែម្ដង! អស់កម្លាំងពេក ឆ្លៀតផឹកWURKZ មួយកំប៉ុង មានណាឈ្នះម៉ូតូ HONDA Dream 2023 ថ្មីសន្លាង
- BY
- Naren
- August 16, 2023
(កំពង់ស្ពឺ)៖ ចែករង្វាន់គ្រប់ខេត្តតែម្តង ភេសជ្ជៈប៉ូវកម្លាំង WURKZ បានបន្តផ្តល់ជូនអតិថិជននូវរង្វាន់ម៉ូតូ HONDA Dream 2023 ស៊េរីថ្មីជាបន្តបន្ទាប់ ពីខេត្តមួយចូលខេត្តមួយ។


ជាក់ស្តែងកាលពីថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៣ ភេសជ្ជៈប៉ូវកម្លាំង WURKZ បានរៀបចំកម្មវិធីប្រគល់រង្វាន់ជូនអតិថិជនមហាសំណាង ចំនួន២រូប នៅទីធ្លាប្រកួតនៅខេត្តកំពង់ស្ពឺផ្ទាល់តែម្តង ដែលបានឈ្នះរង្វាន់ម៉ូតូ HONDA Dream 2023 ចំនួន២រង្វាន់ ពីក្រវិលកំប៉ុង WURKZ។
អតិថិជនមហាសំណាងទាំង២រូប ដែលមានស្រុកកំណើតនៅខេត្តកំពង់ស្ពឺ បានរៀបរាប់ពីអារម្មណ៍រំភើបក្រោយបានឈ្នះរង្វាន់ម៉ូតូ HONDA Dream 2023 ពីភេសជ្ជៈប៉ូវកម្លាំង WURKZ ដោយមិននឹកស្មានថាគ្រាន់ញុំាំ Wurkz មុនពេលចូលធ្វើការក៏បានឈ្នះរង្វាន់ធំបែបនេះ។


ក្នុងឱកាសប្រគល់រង្វាន់ជូនអតិថិជនមហាសំណាង ភេសជ្ជៈប៉ូវកម្លាំង WURKZ ក៏បានចូលរួមចំណែកលើកស្ទួយវិស័យកីឡាដោយបានយក Helicopter តម្លៃរាប់លានដុល្លារ និងរថយន្តទំនើប Rolls Royce ២គ្រឿងដឹកកីឡាករបាល់ទាត់ស្ម័គ្រចិត្តទៅកីឡដ្ឋានខេត្តកំពង់ស្ពឺ និងជាពិសេស ភេសជ្ជៈប៉ូវកម្លាំង WURKZ ក៏បានឧបត្ថម្ភទឹកប្រាក់ ១០០០០ ដុល្លារដល់មន្ទីរពេទ្យគុន្ធបុប្ផាដើម្បីចូលរួមជួយសង្គ្រោះកុមារកម្ពុជា ដែលថ្នាក់ដឹកនាំ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានប្រគល់ជូនផ្ទាល់។



ជាពិសេសក្រោយការប្រកួតបាល់ទាត់សប្បុរសធម៌ ក្រោមការឧបត្ថម្ភដោយភេសជ្ជៈប៉ូវកម្លាំង WURKZ និងក្រៅពីការប្រគល់រង្វាន់ជូនអតិថិជនមហាសំណាងដែលឈ្នះម៉ូតូ ២គ្រឿងពីក្រវិលកំប៉ុង WURKZ។ ក្នុងយប់ថ្ងៃដដែល ភេសជ្ជៈប៉ូវកម្លាំង WURKZ ក៏បាននាំសំណាងជូនអតិថិជនដែលបានចូលរួមទស្សនាការប្រកួតបាល់ទាត់សប្បុរសធម៌ផ្ទាល់ និងទិញភេសជ្ជៈ WURKZ នូវម៉ូតូ HONDA Dream 2023 មួយរង្វាន់ និងរង្វាន់ជិះ Helicopter បែបអភិជន ៥នាក់ផងដែរ៕





- Share This Post:






