Alfa Romeo 4C Zeus ដោយ Pogea ផលិតតែ 10 គ្រឿង ប៉ុណ្ណោះ ហើយតម្លៃគឺចាប់ពី….
- BY
- autoadmin
- February 26, 2019
គម្រោងចុងក្រោយបំផុតរបស់ក្រុមហ៊ុន Pogea Racing គឺរថយន្ត Alfa Romeo 4C ដែលត្រូវបានគេហៅថា «Zeus» ដែលមានទម្ងន់ស្រាលជាងមុន និងមានអានុភាពខ្លាំងជាងម៉ូដែលបច្ចុប្បន្ន។ ជាមួយនឹងការកែខៃទៅលើម៉ាស៊ីន Turbocharge បានកែសម្រួលលំហូរខ្យល់ ភាពត្រជាក់ និងការងារផ្សេងទៀតឱ្យម៉ាស៊ីនចំណុះ 1.75លីត្រ មួយនេះ។ រថយន្ត 4-ស៊ីឡាំង នេះ អាចផ្តល់កម្លាំង 346 សេះ (351 PS/258 kW) និងកម្លាំងបង្វិល 338 lb-ft (458 Nm)។
ល្បឿនពី 0 ទៅ 100 គីឡូម៉ែត្រ/1ម៉ោង (0-62mph) រថយន្ត 4C Zeus ត្រូវការរយៈពេលតែ 3.4វិនាទី ដែលកាត់បន្ថយបាន 1.1វិនាទី ពីជំនាន់បច្ចុប្បន្ន។ ចំណែកល្បឿនរបស់វាបានកើនឡើងពី 258គីឡូម៉ែត្រ/ម៉ោង ទៅ 304 គីឡូម៉ែត្រ/ម៉ោង ហើយជាពិសេសទម្ងន់របស់វាក៏ថយចុះ 100គីឡូក្រាម ផងដែរ។ មានតែ 10 គ្រឿងនៃរថយន្ត Alfa Romeo 4C Zeus ប៉ុណ្ណោះនឹងត្រូវបានផលិត និងមានតម្លៃចាប់ពី 56.759 ដុល្លារអាមេរិក៕
























អត្ថបទ៖ លីដា
ប្រភព៖ carscoops
- Share This Post:






