ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សមត្ថកិច្ច ចាប់បានស៊ុតមាន់ចំនួន ៥២ ០០០គ្រាប់ នាំចូលមកពីប្រទេសវៀតណាមតាមច្រកម៉ឺនជ័យ

    BY Khmernote Media August 18, 2023
    សមត្ថកិច្ច ចាប់បានស៊ុតមាន់ចំនួន ៥២ ០០០គ្រាប់ នាំចូលមកពីប្រទេសវៀតណាមតាមច្រកម៉ឺនជ័យ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានឱ្យដឹងថា កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣ ក្រុមការងារអន្តរាគមបង្គ្រាបបទល្មើសចលនាសត្វ និងផលិតផលសត្វ បានឃាត់ចាប់រថយន្តចំនួន០១គ្រឿង ម៉ាក KIA ពណ៌ស ជាប្រភេទរថយន្តដឹកទំនិញចំណុះ១តោន ពាក់ស្លាកលេខភ្នំពេញ ២BO-០០៤៨ ដឹកស៊ុតសត្វមាន់ចំនួន ៥២ ០០០គ្រាប់។

    ដោយស៊ុតខាងលើនោះនាំចូលមកពីប្រទេសវៀតណាម តាមច្រកម៉ឺនជ័យ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ឆ្ពោះទៅលក់ចែកចាយបន្តក្នុងរាជធានីភ្នំពេញ ក្រុមការងារបានឃាត់ចាប់នៅលើផ្លូវជាតិលេខ១ ត្រង់ចំណុចភូមិព្រែកធំ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដោយគ្មានលិខិតអនុញ្ញាតពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

    ដូចនេះក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ និងផលិតកម្មសត្វ បាននាំយកវត្ថុតាំងដែលមានស៊ុតមាន់សរុបចំនួន ៥២ ០០០គ្រាប់ និងរថយន្តចំនួន០១គ្រឿង ទៅរក្សាទុកនៅចត្តាឡីស័ករបស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដើម្បីចាត់វិធានការតាមនីតិវិធីច្បាប់ ៕

    ប្រភព៖ អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay