ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សូមរកផ្លូវវាង! រដ្ឋបាលរាជធានីភ្នំពេញ នឹងបញ្ចៀសចរាចរយានយន្តគ្រប់ប្រភេទជាបណ្តោះអាសន្ន ក្នុងការប្រារព្ធពិធីបើកសម័យប្រជុំដំបូង រដ្ឋសភានីតិកាលទី៧

    BY Khmernote Media August 18, 2023
    សូមរកផ្លូវវាង! រដ្ឋបាលរាជធានីភ្នំពេញ នឹងបញ្ចៀសចរាចរយានយន្តគ្រប់ប្រភេទជាបណ្តោះអាសន្ន ក្នុងការប្រារព្ធពិធីបើកសម័យប្រជុំដំបូង រដ្ឋសភានីតិកាលទី៧

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹង ស្តីពីការបញ្ចៀសចរាចរយានយន្តគ្រប់ប្រភេទជាបណ្តោះអាសន្ន ក្នុងការប្រារព្ធពិធីបើកសម័យប្រជុំដំបូង រដ្ឋសភា នីតិកាលទី៧។

    នៅក្នុងសេចក្ដីប្រកាសរបស់ រដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ អគ្គលេខាធិការដ្ឋាននៃរដ្ឋសភា នឹងរៀបចំប្រារព្ធពិធីបើក សម័យប្រជុំដំបូងនៃរដ្ឋសភា នីតិកាលទី៧ នៅវិមានរដ្ឋសភា ក្រោមព្រះរាជអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ ព្រះករុណាព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ហើយនៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ សម័យប្រជុំរដ្ឋសភាលើកទី១ នីតិកាលទី៧ នឹងបន្តដើម្បីធ្វើការបោះឆ្នោតជ្រើសតាំងប្រធានរដ្ឋសភា អនុប្រធានរដ្ឋសភា ប្រធាន អនុប្រធានគណៈកម្មការជំនាញទាំងអស់ នៃរដ្ឋសភា និងផ្តល់សេចក្តីទុកចិត្តចំពោះរាជរដ្ឋាភិបាល។

    ដើម្បីឱ្យការប្រារព្ធពិធីខាងលើប្រព្រឹត្តទៅដោយរលូន រក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និង របៀបរៀបរយសាធារណៈ ព្រមទាំងចៀសវាងបាននូវការកកស្ទះចរាចរ រដ្ឋបាលរាជធានីភ្នំពេញនឹងធ្វើការបញ្ចៀស ចរាចរជាបណ្តោះអាសន្ននៅជុំវិញទីតាំងប្រារព្ធពិធី និងបញ្ចៀសចរាចរយានយន្តគ្រប់ប្រភេទដែលធ្វើដំណើរ ឆ្លងកាត់កំណាត់វិថីមួយចំនួនចាប់ពីវេលាម៉ោង ០៥:០០នាទីព្រឹក រហូតដល់បញ្ចប់កម្មវិធីដូចខាងក្រោម៖

    ១៖ កំណាត់វិថីរដ្ឋសភា (ចាប់ពីរង្វង់មូលសម្ដេចព្រះសង្ឃរាជ ជួន ណាត រហូតដល់ស្តុបស្ថានទូតរុស្ស៊ី)។

    ២៖ កំណាត់វិថីសម្តេច ហេង សំរិន (ចាប់ពីវិថី សម្តេច ប៊ុន សែន រហូតដល់វិថីរដ្ឋសភា)។

    ៣៖ កំណាត់ផ្លូវលេខ៧៨ (ចាប់ពីវិថីសម្តេច ហ៊ុន សែន រហូតដល់វិថីរដ្ឋសភា)។

    ៤៖ កំណាត់ផ្លូវបើកថ្មី ហៅផ្លូវJICA (ចាប់ពីវិថីទន្លេតូច រហូតដល់វិថីរដ្ឋសភា) ៕

    ប្រភព៖ រដ្ឋបាលរាជធានីភ្នំពេញ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay