ព័ត៌មានជាតិ

រយៈពេល៥ថ្ងៃ កម្លាំងក្រុមឯកទេសមុជទឹក និងក្រុមការងារស៊ីម៉ាក់ ចុះយកគ្រាប់នៅចំណុចភូមិកោះពាមរាំង ខេត្តព្រៃវែងបានជាច្រើនគ្រាប់

BY
Khmernote Media
August 21, 2023

ខេត្តព្រៃវែង៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា កម្លាំងក្រុមឯកទេសមុជទឹក និងកងប្រតិបត្តិការរុករកសង្គ្រោះគ្រោះមហន្តរាយលេខ៩១១ចំនួន១៥នាក់ ដែលដឹកនាំដោយឧត្តមសេនីយ៍ត្រី ស៊ុំ សំណាង មេបញ្ជាការរង និងជានាយសេនាធិការបញ្ជាការដ្ឋានទ័ពពិសេស រួមសហការជាមួយក្រុមការងារស៊ីម៉ាក(CMAC) បានចុះយកគ្រាប់យុទ្ធភណ្ឌ នៅចំណុចភូមិកោះពាមរាំង ឃុំកោះចេក ស្រុកពាមជរ ខេត្តព្រៃវែង រយៈពេល៥ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣។

ក្នុងប្រតិបត្តិការខាងលើ កម្លាំងបានចុះយកបាននូវគ្រាប់ប្រភេទគ្រាប់155mm.105mm .DKZ75mm .MT81m .MT60 mm និងគ្រាប់បែក ដែលសរុបចំនួន ៤៦១គ្រាប់ សំបកគ្រាប់ចំនួន២៩សំបក និងបំណែកដែក ទម្ងន់២៦០ គីឡូក្រាម ៕

ប្រភព៖ ក្រសួងព័ត៌មាន

Share This Post: