ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ហេតុផលដែល «ឥរិយាបថ» របស់អ្នកសំខាន់ជាង «បញ្ញា» របស់អ្នក

    BY autoadmin February 27, 2019
    ហេតុផលដែល «ឥរិយាបថ» របស់អ្នកសំខាន់ជាង «បញ្ញា» របស់អ្នក

    ចិត្តសាស្ត្រអ្នកស្រី Carol Dweck បានចំណាយពេលពេញមួយអាជីពរបស់គាត់ ដើម្បីសិក្សាពីអាកប្បកិរិយា និងការបំពេញមុខងារ ហើយការសិក្សាចុងក្រោយរបស់គាត់បានបង្ហាញថា អាកប្បកិរិយារបស់អ្នក គឺជាការទស្សន៍ទាយពីភាពជោគជ័យល្អជាង IQ ។ អ្នកស្រីបានបន្តថា ឥរិយាបថរបស់អ្នកជាស្នូលចូលទៅក្នុងប្រភេទមួយក្នុងចំណោមពីរប្រភេទ៖ ផ្នត់គំនិតថេរ (fixed-mindset) ឬ ផ្នត់គំនិតកំណើន (growth mindset)។

    ជាមួយនឹង «ផ្នត់គំនិតថេរ» អ្នកជឿថា ធម្មជាតិបង្កើតអ្នកមកយ៉ាងណា អ្នកនឹងមិនអាចផ្លាស់ប្តូរវាបានទេ។ ការគិតបែបនេះគឺជាបញ្ហា នៅពេលដែលអ្នកធ្វើអ្វីមួយ ឬប្រជែងលើអ្វីមួយ ដែលវាលើសពីអ្វីដែលអ្នកអាចធ្វើបាន អ្នកនឹងអស់សង្ឃឹម ហើយទន់ជ្រាយភ្លាម។

    មនុស្សដែលមាន «ផ្នត់គំនិតកំណើន» ពួកគេជឿជាក់ថា ពួកគេអាចកែលម្អសមត្ថភាពដោយការខិតខំ។ ផ្នត់គំនិតបែបនេះគឺល្អ សូម្បីតែអ្នកមាន IQ ទាបក៏ដោយ ព្រោះអ្នកប្រកាន់យកការប្រឈមមុខ ដោយចាត់ទុកវាថា ជាឱកាសដើម្បីរៀនអ្វីថ្មីៗជានិច្ច។

    ថ្វីបើ សមត្ថភាព ភាពឆ្លាតវៃ ជំរុញឱ្យមានទំនុកចិត្ត ប៉ុន្តែវាបានតែលើដំណើរការដែលងាយស្រួលប៉ុណ្ណោះ។ កត្តាសម្រេចចិត្តក្នុងជីវិត គឺជារបៀបដែលអ្នកដោះស្រាយភាពបរាជ័យ និងបញ្ហាប្រឈម។ មនុស្សដែលមានផ្នត់គំនិតលូតលាស់ គឺតែងតែបើកដៃស្វាគមន៍ចំពោះភាពបរាជ័យ។

    យោងទៅតាមអ្នកស្រី Carol Dweck ភាពជោគជ័យនៅក្នុងជីវិត គឺអំពីរបៀបដែលអ្នកដោះស្រាយភាពបរាជ័យ។ លោកស្រីបន្តថា «ភាពបរាជ័យ គឺជាព័ត៌មាន» យើងចាត់ទុកថាវាជាបរាជ័យ ប៉ុន្តែអ្នកត្រូវគិតថា នាមជាអ្នកដោះស្រាយបញ្ហានៅនឹងមុខ បើមួយនេះមិនសម្រេច អ្នកព្យាយាមអ្វីផ្សេងទៀតបាន។

    មិនថាផ្នត់គំនិតរបស់អ្នករេទៅ ផ្នត់គំនិតថេរ (fixed-mindset) ឬ ផ្នត់គំនិតកំណើន (growth mindset) យ៉ាងណានោះទេ នៅទីបំផុតអ្នកត្រូវតែរៀនតាម «ផ្នត់គំនិតកំណើន»។ វាគឺជាផ្លូវដែលបង្រៀនឱ្យអ្នកទៅរកភាពជោគជ័យ និងមិនខ្លាចបរាជ័យ ព្រោះបរាជ័យនឹងក្លាយជាព័ត៌មានឱ្យអ្នកបានស្គាល់អ្វីមួយកាន់តែច្បាស់

    អត្ថបទ៖ លីដា
    ប្រភព៖ vietnaminsider

    Share This Post: