រដ្ឋសភា អនុម័តគាំទ្រដល់ លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី ជាប្រធានរដ្ឋសភា, ឯកឧត្តមបណ្ឌិត ជាម យៀប ជាអនុប្រធានទី១ និង ឯកឧត្តម វង សូត ជាអនុប្រធានទី២
- August 22, 2023
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ក្នុងការបោះឆ្នោតជាកញ្ចប់ នាសម័យប្រជុំលើកទី១ នីតិកាលទី៧ នាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣នេះ រដ្ឋសភា បានអនុម័តគាំទ្រដល់ លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី ជាប្រធានរដ្ឋសភា, ឯកឧត្តម បណ្ឌិត ជាម យៀប ជាអនុប្រធានទី១ និង ឯកឧត្តម វង សូត ជាអនុប្រធានទី២។

ជាមួយនឹងការអនុម័តគាំទ្រក្បាលម៉ាស៊ីនរដ្ឋសភានេះ សម័យប្រជុំលើកទី១ ក៏បានបោះឆ្នោតគាំទ្រលើបេក្ខភាពប្រធាន និងអនុប្រធានគណៈកម្មការទាំង១០របស់រដ្ឋសភាផងដែរ។ ការបោះឆ្នោតនេះ ទទួលបានសំឡេងគាំទ្រ ១២៣លើ១២៥ នៃសមាជិករដ្ឋសភាទាំងមូល ៕

ប្រភព៖ ក្រសួងព័ត៌មាន
- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង






