សង្គម

ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ស​ ថេត​ ៖ “ខ្ញុំដាក់វិធានការតឹងរ៉ឹងណាស់ចំពោះរឿងរថយន្តធុនធំចូលក្រុងខុសម៉ោង ខ្លាចតែបងប្អូនយេីងនៅខាងក្រោមគាត់ចន្លោះប្រហោង​”

BY
Khmernote Media
February 27, 2019

ទោះបីជាមានវិធានការក្តៅ ក្នុងការឃាត់រថយន្តធុនធំចូលក្រុងខុសម៉ោង ជាប្រចាំយ៉ាងណាក៏ដោយ ក៏នៅតែមានរថយន្តធុនធំមួយចំនួនតូចដែលឆ្លៀតឱកាសចូលក្រុងខុសម៉ោងតាមច្រកផ្សេងៗ។ ជាក់ស្តែងណាស់ថ្មីៗនេះយោងតាមការបង្ហោះរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ (PHNOM PENH Police Commissariat) បានបង្ហាញនូវប្រសាសន៍របស់ ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ស​ ថេត យ៉ាងដូច្នេះថា៖

“អគ្គស្នងការរង​ និងជាស្នងការនគរបាលរាជធានីភ្នំពេញ​ ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ស​ ថេត​ បានប្រាប់សារព័ត៍មានរឿងរថយន្តធុនធំចូលក្រុងខុសអោយដឹងថា​៖ “ខ្ញុំដាក់វិធានការតឹងរ៉ឹងណាស់ចំពោះរឿងរថយន្តធុនធំចូលក្រុងខុសម៉ោង​ ប៉ុន្តែខ្លាចបងប្អូនយេីង​ឬមួយយ៉ាងម៉េចនៅខាងក្រោមៗគាត់ចន្លោះប្រហោង​ ព្រោះកងកម្លាំងមិនមែនធ្វេីតែការងារមួយមុខនេះទេ​ មានការងារច្រេីនមុខណាស់។ ពេលរបូតមួយ​ឬពីរ​ ចេះតែថាចំណាត់ការទឹកមាត់សាបដូចទឹកទន្លេចេះតែប្រៀបធៀបបែបនេះ។ គេធ្វេីបានច្រេីន​ យេីងអត់មេីលឃេីញ​ ចាំតែមេីលបំណាំគ្នា​ ពេលគ្នាខុសតិចតួចនាំអោយមានបញ្ហា”។

គួររំលឹកផងដែលយុទ្ធនាការឃាត់រថយន្តទ្រង់ទ្រាយធំ ត្រូវបានដាក់តាមគោលដៅធំៗចំនួន២កន្លែង នៅតាមបណ្តោយផ្លូវទំនប់កប់ស្រូវ និងតាមបណ្តោយផ្លូវជាតិលេខ១ ហើយមន្រ្តីនគរបាលចរាចរណ៍តាមគោលដៅនីមួយៗ ត្រូវប្រចាំការ២៤ម៉ោងលើ២៤ម៉ោងដោយមិនខ្លាចនឿយហត់ និងលំបាកឡើយ ចំណុចល្អ និងចំណុចមិនល្អ តែងតែកើតមាននៅពេលអនុវត្តច្បាប់៕

អត្ថបទ៖ រ៉ែន
ប្រភព៖ PHNOM PENH Police Commissariat

Share This Post: