ព័ត៌មានជាតិ
ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យតែងតាំង ឯកឧត្ដម ប្រាក់ សោភ័ណ ជាអភិបាលខេត្តសៀមរាប
BY Liny Chan
August 24, 2023
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣ម្សិលមិញ យោងតាមព្រះរាជក្រឹត្យ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងលោក ប្រាក់ សោភ័ណ ជាអភិបាលខេត្តសៀមរាប។

សូមជម្រាបថា ការតែងតាំងលោក ប្រាក់ សោភ័ណ ជាអភិបាលខេត្តសៀមរាប គឺជំនួសលោក ទៀ សីហា ដែលត្រូវបានតែងតាំងជា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ៕

