នាយកមន្ទីរពេទ្យព្រះអង្គឌួង ប្រកាសឱ្យបញ្ឈប់បុគ្គលិកយាមកង់-ម៉ូតូម្នាក់ ដែលតែងប្រើពាក្យសំដីគ្មានក្រមសីលធម៌
- August 24, 2023
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ យោងតាមលិខិតរបស់ លោកសាស្ត្រាចារ្យ លូ លីឃាង នាយកមន្ទីរពេទ្យព្រះអង្គឌួង បានប្រកាស ឱ្យបញ្ឈប់បុគ្គលិកម្នាក់ ឈ្មោះ រាជ សុជាតិ ភេទប្រុស ពីកន្លែងផ្ញើកង់-ម៉ូតូ ក្នុងបរិវេណរបងមន្ទីរពេទ្យព្រះអង្គឌួងជាកំហិត ដោយមូលហេតុ ប្រើសំដីគ្មានក្រមសីលធម៌ចំពោះអ្នកមកផ្ញើ។

តាមរយៈខ្លឹមសារក្នុងលិខិតរបស់ នាយកមន្ទីរពេទ្យព្រះអង្គឌួង បានបញ្ជាក់ថា «សូមអ្នកគ្រប់គ្រងកន្លែងផ្ញើកង់-មូតូ ក្នុងបរិវេណរបង មន្ទីរពេទ្យព្រះអង្គឌួង បញ្ឈប់បុគ្គលិកដែលមានឈ្មោះខាងលើជាកំហិត។ បើមានករណីបែបនេះ បន្តទៀត មន្ទីរពេទ្យ នឹងបញ្ឈប់ការផ្ដល់កន្លែងផ្ញើកង់-ម៉ូតូដល់អ្នកគ្រប់គ្រង។ អាស្រ័យហេតុនេះ សូម អ្នកគ្រប់គ្រងកន្លែងផ្ញើកង់-ម៉ូតូ ទទួល និងអនុវត្តតាមការស្មើសុំ ខាងលើ » ៕

- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង






