ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ចុងសប្តាហ៍ខ្ញុំនឹងឆ្លៀតពេលមកបង្រៀន ប្អូនៗមន្ត្រីនាយកដ្ឋានព័ត៌មាន ពីរបៀបសរសេរព័ត៌មានប្រកបដោយគុណភាព

    BY Khmernote Media August 24, 2023
    រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ចុងសប្តាហ៍ខ្ញុំនឹងឆ្លៀតពេលមកបង្រៀន ប្អូនៗមន្ត្រីនាយកដ្ឋានព័ត៌មាន ពីរបៀបសរសេរព័ត៌មានប្រកបដោយគុណភាព

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់​ ក្រសួងព័ត៌មាន បានឱ្យដឹងថា នៅក្នុងឱកាសចុះជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំមន្ត្រីរាជការ អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា នៅរសៀលថ្ងៃទី ២៤ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងថា ឆ្លៀតពេលចុងសប្តាហ៍ ឯកឧត្តម នឹងចំណាយពេលវេលា ដើម្បីធ្វើការបង្រៀនប្អូនៗ មន្ត្រីនាយកដ្ឋានព័ត៌មាន ពីរបៀបសរសេរព័ត៌មានប្រកបដោយគុណភាព សំខាន់ ខ្លី ខ្លឹម និងខ្លាំង។

    ឯកឧត្តម រដ្ឋមន្ត្រី បានសម្តែងការកោតសរសើរចំពោះ មន្ត្រីរាជការនាយកដ្ឋានព័ត៌មាន ដែលបានខិតខំប្រឹងប្រែង ក្នុងការបំពេញការងារ តាមតួនាទីរៀងៗខ្លួនៗ ប្រកបដោយការទទួលខុសត្រូវខ្ពស់៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post:
    MPO4D jitutoto mpo4d Mpoplay