ព័ត៌មានជាតិ

កម្ពុជានឹងរៀបចំព្រឹត្តិការណ៍ប្រកួតប្រដាល់គុនខ្មែរពិភពលោក នៅក្នុងទឹកដីអង្គរ នៅចុងឆ្នាំនេះ

BY
Khmernote Media
August 25, 2023

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ព្រឹត្តិការណ៍គុនខ្មែរដ៏ធំជាលើកដំបូងនេះ នឹងមានកីឡាករ កីឡាការិនីរាប់រយនាក់ដែលត្រូវ ប្រកួត៣ប្រភេទគុនខ្មែរគឺលក្ខណៈស្ម័គ្រចិត្ត ពាក់កណ្តាលអាជីព និងអាជីពដែលនឹងមានខ្សែក្រវាត់ និងពានរង្វាន់សម្រាប់ជយលាភីនីមួយៗ។

នេះជាផ្នែកមួយដ៏សំខាន់ក្នុងការអភិវឌ្ឍ និងផ្សព្វផ្សាយ កីឡាប្រដាល់គុនខ្មែរឲ្យកាន់ តែរីកចម្រើន និងមានប្រជាប្រិយភាពកាន់ តែទូលំទូលាយនៅលើឆាកអន្តរជាតិ។ បើតាមលិខិតអញ្ជើញរបស់សហព័ន្ធកីឡាប្រដាល់គុនខ្មែរអន្តរជាតិ ទៅកាន់បណ្តាសមាជិកទាំងអស់ គឺមានន័យថា នឹងមានបណ្តាប្រទេសនឹងចូលរួម ពីព្រោះរហូតដល់ពេលនេះមានសមាជិកច្រើនជិត ១០០ប្រទេសទៅហើយ។ ខណៈដែលការប្រកួតគុនខ្មែរ ពិភពលោករយៈពេល៣ថ្ងៃ ដោយចាប់ពីថ្ងៃទី២៦ ដល់ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣៕

ប្រភព៖ ក្រសួងព័ត៌មាន

Share This Post: