អធិការខណ្ឌសែនសុខ បញ្ជាក់ថាបុរសដែលប្រើអំពើហិ.ង្សាទៅលើនារីម្នាក់ រឿងជិះម៉ូតូសាចទឹកដាក់ ត្រូវបានសមត្ថកិច្ចទទួលពាក្យបណ្តឹងហើយ
- August 26, 2023
រាជធានីភ្នំពេញ៖ កាលពីល្ងាចថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣ម្សិលមិញនេះ មានវីដេអូមួយកំពុងផ្ទុះការចាប់អារម្មណ៍ជាខ្លាំងក្នុងបណ្ដាញសង្គម ទៅលើករណីបុរសម្នាក់បានប្រើប្រាស់អំពើហិង្សា និងប្រើពាក្យសម្ដីអសុរោះទៅលើនារីម្នាក់ និងបានវាយគ្នាផ្អើលពេញផ្លូវ គ្រាន់តែរឿងជិះម៉ូតូសាចទឹកដាក់លើ តែប៉ុណ្ណោះ។

បើយោងតាមចុះផ្សាយរបស់ លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៣ មុននេះបន្តិច លោក បានបញ្ជាក់ថា ជុំវិញករណីខាងលើ សមត្ថកិច្ចនគរបាលខណ្ឌសែនសុខ បានទទួលពាក្យបណ្តឹងរួចរាល់ហើយ នឹងកំពុងបន្តនីតិវិធី។
សូមជម្រាបជូនថា កាលល្ងាចម្សិលមិញនេះ ប្រភពវីដេអូមួយរបស់ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Eli Mean បានបង្ហោះផ្ទុះការចែករំលែកយ៉ាងព្រោងព្រាត ដោយម្ចាស់គណនីនោះបានសរសេររៀបរាប់ឱ្យដឹងថា៖ «ផ្លូវលិចទឹកហើយជិះសាចទឹកដាក់តិចសោះបងស្រីនឹងប្អូនប្រុសក៏បានសុំទោសហើយនិយាយស្រួលជាមួយដែរ តែពូនឹងដឹងម៉េចទេនិយាយមិនចេះស្តាប់ហើយចង់តែលើកដៃវៃនិងប្រើពាក្យសម្តីជេរបងស្រីហៅងែងពេញមាត់ ហើយខ្ញុំក៏បានជិះផ្លូវជាមួយពួកគាត់ដែរ តែទឹកលិចខ្លាំងហើយម៉ូតូច្រើនហើយក៏សាចទឹកដាក់ គ្រាន់តែរឿងពិននឹងសោះហេតុអីមិនចេះអធ្យាស្រ័យឲ្យគ្នា » ៕






ប្រភព៖ Meng Vang
- Share This Post:






