ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    លោក ដូណាល់ ត្រាំ និយាយថា កូរ៉េខាងជើងនឹងក្លាយជាដៃគូដ៏ល្អជាមួយអាមេរិកដូចវៀតណាម ប្រសិនបើ «មិត្ត» របស់គាត់ព្រមបោះបង់អាវុធនុយក្លេអ៊ែរ

    BY autoadmin February 27, 2019
    លោក ដូណាល់ ត្រាំ និយាយថា កូរ៉េខាងជើងនឹងក្លាយជាដៃគូដ៏ល្អជាមួយអាមេរិកដូចវៀតណាម ប្រសិនបើ «មិត្ត» របស់គាត់ព្រមបោះបង់អាវុធនុយក្លេអ៊ែរ

    ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ សរសើរពីអនាគតកូរ៉េខាងជើង ដោយនិយាយថា «គួរឱ្យស្ងើច» ប្រសិនបើមិត្តរបស់លោកគឺលោក គីម ជុងអ៊ុន ដែលនឹងត្រូវបរិភោគអាហារជុំគ្នានៅល្ងាចនេះ យល់ព្រមបញ្ឈប់សកម្មភាពអាវុធនុយក្លេអ៊ែរ។ លោក ដូណាល់ ត្រាំ បាននិយាយបែបនេះនៅក្នុងបណ្តាញសង្គម Twitter ផ្ទាល់របស់លោក មុនពេលដែលនឹងត្រូវបានជួបជាមួយមេដឹកនាំកូរ៉េខាងជើងជាផ្លូវការនៅប៉ុន្មានម៉ោងខាងមុខនេះ។

    លោក ត្រាំ មានជំនឿមុតមាំថា មានតែរបៀបពិសេសនៃការការទូត និងធុរកិច្ច របស់លោកទើបអាចបញ្ចប់បញ្ហា ដែលមានមកលើមេដឹកនាំអាមេរិកតាំងពីការបញ្ចប់សង្គ្រាមកូរ៉េក្នុង ឆ្នាំ១៩៥៣។ លោក ត្រាំ បានបន្តថា បើកូរ៉េខាងជើងបោះបង់អាវុធនុយក្លេអ៊ែររបស់ខ្លួន ពួកគេនឹងដេញជើងវៀតណាម ដោយលោកបានលើកឡើងថា វៀតណាមធ្លាប់ជាប្រទេសដែលជាសត្រូវរបស់អាមេរិក ប៉ុន្តែពេលនេះ វៀតណាម បានក្លាយជាដៃគូពាណិជ្ជកម្មដ៏រីកចម្រើន៕

    អត្ថបទ៖ លីដា
    ប្រភព៖ nationmultimedia

    Share This Post: