ទាំងនេះគឺជាអាហារថ្ងៃត្រង់ ដែលម្ចាស់ផ្ទះវៀតណាមរៀបចំជូនមេដឹកនាំមុនកិច្ចប្រជុំ
ប៉ុន្មានម៉ោងទៀតនេះលោក ដូណាល់ ត្រាំ នឹងត្រូវជួបបរិភោគអាហារពេលល្ងាចជាមួយនឹងប្រធានាធិបតីកូរ៉េខាងជើងលោក គីម ជុងអ៊ុន។ ប៉ុន្តែមុនពេលដែលមេដឹកទាំង ២ ត្រូវជួបគ្នារយៈពេល ២ម៉ោង ទាំងជួបតទល់មួយនឹងមួយ និងជួបបរិភោគអាហារពេលល្ងាច ម្ចាស់ផ្ទះវៀតណាមដែលដឹកនាំដោយនាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc ក៏បានរៀបចំអាហារថ្ងៃត្រង់ ជាមួយនឹងម្ហូបប្រចាំរបស់ខ្លួនចំនួន ៥មុខ ផងដែរ។
មុខម្ហូប ទី១ គឺ ស្វាយខ្ចីផ្ទាប់ជាមួយនឹងលៀសសមុទ្រ ជាមួយនឹងទឹកជ្រលក់រសជាតិផ្អែមម៉្យាងដែលមានស្លឹកជីអង្កាម និងគ្រាប់ស្វាយចន្ទី, ទី២ គឺ នំគួងបំពង, ទី៣ គឺសាច់ស្តេចក្តាម ជាមួយនឹង ទឹកស៊ុបរំងាស់ ដែលមានដាក់អេពីណារជាមួយ (បន្លែម្យ៉ាងដូចស្ពៃខ្មៅ) ហើយចុងក្រោយគឺ Cha ca ជា ត្រីមរ័រុយបំពង លាយគ្នាជាមួយនឹងសាច់គោ Wagyu ដុត ។ ជាការពិតពួកគេចង់រៀបចំបង្អែមបន្ថែមទៀតឱ្យលោក ត្រាំ ប៉ុន្តែវាហាក់ដូចជាច្រើនមុខសមល្មមហើយ៕

អត្ថបទ៖ លីដា
ប្រភព៖ channelnewsasia