សម្រាមប្រមូលមិនចេះអស់ អ្នកប្រមូលគិតតែពីប្រមូល ឯអ្នកបោះនៅតែបោះដដែល
- February 27, 2019
រាជធានីភ្នំពេញ៖ នាពេលបច្ចុប្បន្ននេះ យើងសង្កេតឃើញបញ្ហាសម្រាម និងកាកសំណល់ នៅតែជាបញ្ហាចំបងមួយ ដោយសារតែមនុស្សមួយចំនួននាំគ្ននាបោះចោលនៅឯទីសាធារណៈពាសវាលពាសកាល ដែលបង្កជាក្លិន និងកខ្វក់គ្មានអនាម័យ បណ្តាលឲ្យអ្នករស់នោះជុំវិញកើតមានជម្ងឺផ្សេងៗ។ ថ្មីៗនេះរូបភាពបងប្អូនប្រជាជនដែលរស់នៅតំបន់គំនរសម្រាម ត្រូវបានគេចែកចាយពេញបណ្តាញសង្គម រហូតមានអ្នករិះគន់ជាច្រើននាក់។
យ៉ាងណាមិញ គេក៏បានឃើញមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានចេញប្រតិបត្តិការភ្លាមៗ ដោយបានបញ្ជូនបុគ្គលិករបស់ខ្លួនធ្វើការស្តាប្រឡាយទឹកប្រមូលសម្រាមចេញនៅឯប្រឡាយទឹកបឹងត្របែក។ សកម្មភាពនេះបានធ្វើឲ្យមហាជនជាច្រើនកោតសរសើរនូវចំណាត់ការរហ័សពីមន្ទីរ តែក៏គេសង្កេតឃើញមានមតិរិះគន់ពីសំណាក់មហាជនពាក់ព័ន្ធនឹងប្រជាពលរដ្ឋ ដែលរស់នៅតំបន់នោះដោយធ្វើការចោលសម្រាមមិនបានត្រឹមត្រូវ ជាពិសេសគឺចោលពេញប្រឡាយទឹកស្អុយ ដែលបង្កឲ្យមានការកកស្ទះ រហូតលិចទឹករាល់ពេលដែលមានភ្លៀងធំ៕




អត្ថបទ៖ មេសា
រូបភាព៖ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ
- Share This Post:






