ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្មេងប្រុសម្នាក់ កើតជំងឺគ្រុនឈាមកម្រិតធ្ងន់ធ្ងរបំផុត រហូតដល់អស់ជីពចរសល់ដង្ហើមចុងក្រោយ ត្រូវបានក្រុមគ្រូពេទ្យគន្ធបុប្ផា សង្គ្រោះជីវិតដោយជោគជ័យ

    BY Khmernote Media August 29, 2023
    ក្មេងប្រុសម្នាក់ កើតជំងឺគ្រុនឈាមកម្រិតធ្ងន់ធ្ងរបំផុត រហូតដល់អស់ជីពចរសល់ដង្ហើមចុងក្រោយ ត្រូវបានក្រុមគ្រូពេទ្យគន្ធបុប្ផា សង្គ្រោះជីវិតដោយជោគជ័យ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ម្សិលមិញនេះ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ Dr. Beat Richner បានឱ្យដឹងថា ក្មេងប្រុសម្នាក់ អាយុ ៨ឆ្នាំ មានជំងឺគ្រុនឈាមកម្រិតធ្ងន់ធ្ងរបំផុត រហូតដល់អស់ជីពចរជាច្រើនដង និងហូរឈាមក្នុងក្រពះពោះវៀននិងហើមសួត ត្រូវបានក្រុមគ្រូពេទ្យសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញដោយជោគជ័យ។

    Dr. Beat Richner បានបញ្ជាក់ថា ក្មេងប្រុសម្នាក់នេះ ត្រូវបានព្យាបាលជំងឺគ្រុនឈាម នៅឯគ្លីនិកឯកជនមួយកន្លែង ក្នុងខេត្តត្បូងឃ្មុំ ដាក់សេរ៉ូមអស់៤លីត្រ ពេលជំងឺធ្ងន់ធ្ងរ ក៏ត្រូវបានឪពុកម្តាយយកមកសម្រាកព្យាបាលនៅដង្ហើមចុងក្រោយ និងត្រូវបានសង្គ្រោះបន្ទាន់នៅគន្ធបុប្ផាភ្នំពេញ។

    ក្មេងប្រុសរូបនេះ មានជំងឺគ្រុនឈាមកម្រិតធ្ងន់ធ្ងរស្មុគស្មាញបំផុត (EDS): អស់ជីពចរ (shock syndrome) ចំនួន ៥ដង ក្នុងរយៈពេល៤៨ម៉ោង (5 times repeated cardiovascular collapses-shocks within 48h) និងហូរឈាមក្នុងក្រពះពោះវៀននិងហើមសួត នៅក្នុងបន្ទប់សង្គ្រោះបន្ទាន់នៃមន្ទីរពេទ្យគន្ធបុប្ផា។ ក្មួយប្រុស ត្រូវបានសង្រ្គោះជីវិត ដោយប្រើឈាមប្លាស្មានិងប្លាកែត សរុបអស់ «៧ប្លោក» និងជំនួយម៉ាស៊ីន សប់ដង្ហើម។

    ម្សិលមិញនេះ ក្មួយប្រុស មានជីវិតរស់ឡើងវិញ សូមអរគុណនិងកោតសរសើរដល់ក្រុមគ្រូពេទ្យឯកទេសសង្គ្រោះបន្ទាន់នៃមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ ដែលបានសង្គ្រោះជីវិតមួយនេះ។ អរគុណមជ្ឍមណ្ឌលជាតិផ្តល់ឈាម ដែលតែងតែផ្តល់ចម្រោះប្លាកែតទាន់ពេលវេលា រាល់ការព្យាបាលទាំងអស់គឺឥតគិតថ្លៃ សម្រាប់គ្រប់ៗគ្នា ដោយគ្មានការរើសអើង។

    Dr. Beat Richner បានអំពាវនាវដល់អាណាព្យាបាលគ្រប់រូប មើលថែទាំកូនៗ ព្រោះរដូវភ្លៀង មិនទាន់បញ្ចប់ រួមគ្នាកំចាត់និងបំបាត់ជម្រកមូសខ្លា ការពារបុត្រធីតា កុំឲ្យមូសខ្លាខាំ ជំងឺគ្រុនឈាម អាចវិវត្តយ៉ាងលឿនទៅជាធ្ងន់ធ្ងរស្មុគស្មាញនិងអាចសម្លាប់កុមារបានថែមទៀតផង ៕

    ប្រភព៖ Dr. Beat Richner

    Share This Post:
    MPO4D jitutoto mpo4d Mpoplay