កម្មវិធីជំនួយសង្គមថ្មី! រាជរដ្ឋាភិបាល នឹងផ្តល់ប្រាក់ឧបត្ថម្ភសម្រាប់សមាជិក ប.ស.ស ជាស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆាំ្ន
- August 29, 2023
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ បេឡាជាតិសន្តិសុខសង្គម បានចេញសេចក្តីប្រកាសអន្តរក្រសួង ស្តីពីការអនុវត្តកម្មវិធីផ្តល់ប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាលសម្រាប់សមាជិក ប.ស.ស ជាស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២(ពីរ)ឆាំ្ន។

យោងតាមសេចក្ដីប្រកាសនេះ កំណត់អំពីលក្ខខណ្ឌ បែបបទ និងនីតិវិធីនៃការអនុវត្តកម្មវិធីផ្តល់ប្រាក់ឧបត្ថម្ភជូន សមាជិក ប.ស.ស. ជាស្ត្រីមានផ្ទៃពោះ ជាពិសេសកម្មការិនី និងកុមារអាយុក្រោម ២(ពីរ)ឆ្នាំ ដើម្បីចូលរួម លើកកម្ពស់សុខុមាលភាពមាតា និងទារក រួមចំណែកដោះស្រាយកង្វះអាហារូបត្ថម្ភ ព្រមទាំងជំរុញការលូតលាស់ ទាំងកាយសម្បទា និងបញ្ញាស្មារតី។
ប្រកាសនេះ មានវិសាលភាពអនុវត្តចំពោះសមាជិក ប.ស.ស. ជាស្ត្រីមានផ្ទៃពោះ និងកុមារអាយុ ក្រោម ២(ពីរ)ឆ្នាំ ដូចខាងក្រោម៖
-កម្មករនិយោជិតជាស្ត្រី ជាក្រុមគោលដៅនៃកម្មវិធីផ្ដល់ប្រាក់ឧបត្ថម្ភបន្ថែមសម្រាប់កម្មករនិយោជិត ជាស្រ្តីនៅពេលសម្រាលកូន ដែលស្ថិតក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ និងមានសញ្ជាតិខ្មែរ
-មន្ត្រីរាជការក្នុងក្របខណ្ឌមុខងារសាធារណៈដែលបម្រើការងារនៅតាមក្រសួង ស្ថាប័ន នៅថ្នាក់ ជាតិ និងថ្នាក់ក្រោមជាតិដែលស្ថិតក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
-មន្ត្រីកម្មសិក្សា និងមន្ត្រីជាប់កិច្ចសន្យាដែលបម្រើការងារនៅតាមក្រសួង ស្ថាប័ន អង្គភាព នៅថ្នាក់ ជាតិ និងថ្នាក់ក្រោមជាតិ ដែលមានការទទួលស្គាល់ដោយក្រសួងមុខងារសាធារណៈ។
បុគ្គលដទៃទៀត ត្រូវកំណត់ដោយលិខិតបទដ្ឋានគតិយុត្តដោយឡែក។
សូមអានសេចក្ដីប្រកាសលម្អិតដូចខាងក្រោម៖










ប្រភព៖ បេឡាជាតិសន្តិសុខសង្គម
- Share This Post:






