សង្គម

អភិបាលរាជធានីភ្នំពេញ៖ ចាប់ពីថ្ងៃនេះ ហាមមិនឲ្យរថយន្តធុនធំចូលក្រុងពេលថ្ងៃឡើយ បើរថយន្តធំចូលតាមគោលដៅណា គោលនោះគឺជាអ្នកទទួលខុសត្រូវ

BY
Khmernote Media
February 27, 2019

រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩ ​ឯកឧត្ដម ឃួង ស្រេង អភិបាលនៃ​គណៈអភិបាល​រាជធានីភ្នំពេញ បាននបើក​កិច្ចប្រជុំ​ពិភាក្សា​ស្ដីពី​បញ្ហា​រថយន្ត​បេតុង​ធ្វើចរាចរណ៍ក្នុង​រាជធានីភ្នំពេញ ដោយបានកោះអញ្ជើញអាជ្ញាធរខណ្ឌទាំង១២ សមត្ថកិច្ចពាក់ព័ន្ធ និងម្ចាស់ក្រុមហ៊ុនក្រឡុកស៊ីម៉ង់នៅក្នុងរាជធានីភ្នំពេញទាំងអស់ ឲ្យចូលមកប្រជុំ ដើម្បីណែនាំពីការហាមឃាត់រថយន្តធំៗចេញ-ចូលក្រុង។ នៅក្នុងកិច្ចប្រជុំនោះផងដែរ ឯកឧត្តម ឃួង ស្រេង បានឲ្យដឹងថា ចាប់ពីថ្ងៃនេះទៅរថយន្តធុនធំគ្រប់ប្រភេទទាំងអស់ មិនអនុញ្ញាតឲ្យចេញ-ចូលរាជធានីភ្នំពេញនៅពេលថ្ងៃជាដាច់ខាត គឺចាប់ពីម៉ោង៦ ព្រឹករហូតដល់ម៉ោង៩យប់។ ប្រសិនបើលើកក្រោយមានបញ្ហារឿងរថយន្តធំចូលក្រុងតាមគោលដៅណានោះ គោលដៅនោះ គឺជាអ្នកទទួលខុសត្រូវ ចំពោះរដ្ឋបាលរាជធានី។

ការចេញបំរាមយ៉ាងតឹងរឹងនេះបានធ្វើឡើង បន្ទាប់ពីមានបញ្ហារថយន្តដឹកទំនិញធុនធំមួយគ្រឿងបានបើកបរចូលក្រុងខុសម៉ោងនៅចំណុចស្ពានស្ទឹងមានជ័យ ហើយបានបណ្តាលឲ្យកកស្ទះ និងបាក់ដៃស្ពានថែមទៀតផងកាលពីម្សិលមិញនេះ៕

អត្ថបទ៖ សេម

រូបភាព៖ រដ្ឋបាលរាជធានីភ្នំពេញ

Share This Post: