យ៉ាងហោចណាស់មនុស្ស ១១នាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ បន្ទាប់ពីមានចលាចលមុនពេលចុះចតយន្ដហោះនៅអ៊ីតាលី
អ៊ីតាលី៖ យ៉ាងហោចណាស់មនុស្ស ១១ នាក់ ដែលបានធ្វើដំណើរតាមជើងហោះហើរ Delta Airlines ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យ កាលពីថ្ងៃអង្គារ ទី២៩ ខែសីហា បន្ទាប់ពីបានជួបនូវភាពចលាចលយ៉ាងធ្ងន់ធ្ងរ មុនពេលចុះចតនៅទីក្រុងអាត្លង់តា។ អ្នកនាំពាក្យរបស់ក្រុមហ៊ុន Delta បាននិយាយថា យន្តហោះបានដឹកអ្នកដំណើរ ១៥១នាក់ និងសមាជិកយានិក ១៤នាក់ មកពីទីក្រុងមីឡាន នៅពេលដែលភាពចលាចលបានកើតឡើង ហើយទំហំនៃការរងរបួសនៅមិនទាន់ដឹងច្បាស់នៅឡើយទេ។

អ្នកនាំពាក្យបាននិយាយថា៖«សមាជិកក្រុម Delta Care កំពុងចល័តសមាជិកដើម្បីភ្ជាប់ទំនាក់ទំនងជាមួយអតិថិជននៅលើយន្តហោះ Delta Flight 175 ដែលបានជួបប្រទះនូវភាពជ្រួលច្របល់យ៉ាងធ្ងន់ធ្ងរ មុនពេលចុះចតដោយសុវត្ថិភាពក្នុងទីក្រុងអាត្លង់តាកាលពីថ្ងៃអង្គារ»។ យោងតាមទីភ្នាក់ងារអាកាសចរណ៍សហព័ន្ធបានឱ្យដឹងថា ជើងហោះហើរនេះស្ថិតនៅចម្ងាយប្រហែល ៤០ម៉ាយ ភាគឦសាននៃអាកាសយានដ្ឋាន Hartsfield-Jackson នៃទីក្រុងអាត្លង់តា នៅពេលដែលភាពចលាចលបានកើតឡើង ហើយទីបំផុតវាបានចុះចតដោយសុវត្ថិភាព៕

អត្ថបទ៖ លីដា
ប្រភព៖ CNN