ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ណែនាំអភិបាលរាជធានីភ្នំពេញ ត្រៀមរថយន្តដឹកកម្មករ និយោជិតទៅស្រុកកំណើតក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

    BY Liny Chan September 1, 2023
    ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ណែនាំអភិបាលរាជធានីភ្នំពេញ ត្រៀមរថយន្តដឹកកម្មករ និយោជិតទៅស្រុកកំណើតក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

    ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានណែនាំឱ្យអភិបាលរាជធានីភ្នំពេញ ត្រៀម
    រថយន្តដឹកកម្មករ និយោជិតទៅស្រុកកំណើតក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ។ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត បានណែនាំបែបនេះ នៅក្នុងឱកាសអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ និយោជិត ចំនួន ១៨ ២៨៩នាក់ មកពីតាមបណ្តារោងចក្រ សហគ្រាស នៅក្រុងតាខ្មៅ ខេត្តកណ្តាល នាថ្ងៃសុក្រ ០១រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣។

    ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា៖ « ឯកឧត្តម ឃួង ស្រេង សុំត្រៀមរថយន្តទៀត ត្រៀមរថយន្តសម្រាប់ដឹកបងប្អូន កម្មករ កម្មការិនី ទៅស្រុកពេលភ្ជុំបិណ្ឌ លេងឱ្យសប្បាយ។ យើងគ្រាន់តែចំណាយដឹកជូនមួយជើងៗ ដែលរដ្ឋធានាជួយបងប្អូនប្រជាពលរដ្ឋដូចជាង ៦០ម៉ឺនដុល្លារ ក្នុងការដឹកជញ្ជូនទាំងទៅទាំងមក ក្នុងមួយឆ្នាំ។ ការចំណាយ គឺការចំណាយសម្រាប់ប្រជាពលរដ្ឋ អត់មានច្រើនទេ ចំណាយអ្វីក៏ដោយឱ្យតែដល់ដៃប្រជាពលរដ្ឋ អត់មានគិតច្រើនទេ ឱ្យតែចាំបាច់ដល់ដៃប្រជាពលរដ្ឋ ត្រូវតែបញ្ចេញ នេះគឺជាគោលនយោបាយដែលបានអនុវត្តកន្លងទៅ ហើយគោលនយោបាយដឹកនាំថ្មីរបស់រាជរដ្ឋាភិបាលថ្មី នឹងនៅតែបន្ត»៕

    អត្ថបទ៖ លីនី

    Share This Post:
    MPO4D jitutoto mpo4d Mpoplay