PR

​ស្គី​អគ្គិសនី​​របស់​ទឹក​ដោះ​គោ NuVi ​មួយ​​គ្រឿង​​ទៀត​រក​ឃើញ​អ្នក​ឈ្នះ​​រង្វាន់

BY
Naren
September 1, 2023

ស្គី​អគ្គិសនី​ដ៏​ទំនើប​មួយ​គ្រឿង​ទៀត​របស់​​​​​ទឹក​​ដោះ​គោ NuVi រក​ឃើញ​អ្នក​ឈ្នះ​រង្វាន់​ម្នាក់​ទៀត​ហើយ​ ដែល​​បាន​​ទៅ​លើ​​​កុមារី​ ស្រ៊ាន​ ជីអ៊ីន រៀន​ថ្នាក់​ទី​ 2 នៃ​សាលា​រៀន​សុ​វណ្ណ​ភូមិ​ សាខា​ទី ​2 ក្រុង​តា​ខ្មៅ។

ក្នុង​​កម្មវិធី​​ប្រគល់​រង្វាន់​ស្គី​អគ្គិសនី កាល​ពី​ថ្ងៃ​ទី​ 1 កញ្ញា 2023 លោកប៉ា​របស់​ប្អូន​ស្រី ជីអ៊ីន លោក​ ខូវ ស្រ៊ាន មុខរបរ​ជា​​អាជីវក​រលក់ដូរ បាន​មាន​ប្រសាសន៍​ថា​ គ្រួសារ​របស់​លោក​ញ៉ាំ​ទឹក​ដោះ​គោ NuVi ​នេះ ទាំង​អស់​គ្នា​​តែ​ម្ដង ដោយសារ​រសជាតិ​នៃ​​ទឹក​ដោះ​គោ NuVi គឺ​ល្មម​អាច​ទទួល​​យក​បាន និង​​ម្យ៉ាង​គឺ​ដើម្បី​សុខភាព​រាង​កាយ​មាំមួន​ផង​ដែរ។

លោកបន្ត​ថា ក្នុង​ថ្ងៃ​ដែល ​ជីអ៊ីន រក​ឃើញ​កាត​មាស គឺ​លោក​បាន​​ទិញទឹក​ដោះ​គោ NuVi ​ត្រឹម​មួយ​កេស​តែ​ប៉ុណ្ណោះ​​ពី​តូប​លក់​ចាប់​ហួយ ហើយ​ក៏​រក​ឃើញ​កាត​មាស​នៅ​ក្នុង​នោះ​​​តែ​ម្ដង​។

លោក ស្រ៊ាន បន្ថែម​ថា ស្គីនេះ​​នឹង​​ធ្វើអោយកូន​​របស់​គាត់​កាន់​តែ​​ឆ្លាតវៃ​ ប៉ុន្តែ​ដំបូង​ៗ លោក​​​នឹង​ឲ្យ​​កូន​​ច្បង​​​​របស់លោក​​ដែល​​មាន​អាយុ​15ឆ្នាំ ​ជិះសាក​​​មុន​សិន​ ដើម្បី​សុវត្ថិភាព​ផង​ និង​ដើម្បី​សិក្សា​ស្វែង​យល់​ពី​​របៀប​នៃ​​ការ​ប្រើ​ស្គី​​ដ៏​ទំនើប​នេះ​ផង។

សម្រាប់​ប៉ាម៉ាក់​ដទៃ​ទៀត​ ដែល​មាន​បំណង​ចង់​​ឈ្នះ​​រង្វាន់​ស្គី​អ​គ្គិសនី​នេះ​ឲ្យ​កូន​ៗ លោក ស្រ៊ាន ថា ពួក​គាត់​មាន​តែ​​​ជាវ​ទឹក​ដោះ​គោ NuVi ញ៉ាំ​ ហើយ​​ធ្វើ​ការ​សន្សំ​កាត​ និង​ស្វែង​រក​កាត​មាស​។ គ្រាន់​តែ​​សន្សំ​កាត​ NuVi បាន​12 កាត អាច​ប្ដូរ​បានខ្សែដៃ NuVi មួយ។ សន្សំ​កាត​ NuVi បាន​​36​កាត ប្ដូរ​បានកាបូបរៀនមួយ។ សន្សំ​កាត​ NuVi បាន​​36​កាត បូក​នឹង​កាតមាសមួយ​ ប្ដូរ​បាន​ស្គី​អគ្គិសនី​ដ៏ទំនើប​នេះ​មួយហើយ។ រយៈពេលនៃការប្តូររង្វាន់ គឺ​ត្រឹមថ្ងៃទី30 វិច្ជិកា 2023។

ក្រៅ​ពី​ប្រគល់​រង្វាន់​ស្គី​អគ្គិសនី​ដល់​អ្នក​ឈ្នះ​រង្វាន់ ក្រុមការងារ​របស់​ទឹក​ដោះគោ NuVi ក៏​បាន​យក​ទឹក​ដោះ​គោ NuVi ចំនួន 1 កេស ប្រគល់​ជូន​អាជីវករ ដែល​លក់​ទឹក​ដោះ​គោ NuVi ហើយ​​អតិថិជន​របស់​គាត់​​បាន​​ទិញ​ត្រូវ​បាន​​កាត​​មាស៕

Share This Post: