ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ដំណឹងដ៏រីករាយ! ក្រុមការងារប្រទះឃើញកូនផ្សោតកើតថ្មីមួយក្បាល អាយុប្រមាណម្ភៃថ្ងៃ ស្ថិតនៅចំនុចកន្ទុយកោះជ្រឹម ខេត្តស្ទឹងត្រែង

    BY Khmernote Media September 2, 2023
    ដំណឹងដ៏រីករាយ! ក្រុមការងារប្រទះឃើញកូនផ្សោតកើតថ្មីមួយក្បាល អាយុប្រមាណម្ភៃថ្ងៃ ស្ថិតនៅចំនុចកន្ទុយកោះជ្រឹម ខេត្តស្ទឹងត្រែង

    ខេត្តស្ទឹងត្រែង៖ យោងតាមការចុះផ្សាយរបស់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា កូនផ្សោតកើតថ្មីមួយក្បាល ដែលមានអាយុកាលប្រមាណម្ភៃថ្ងៃ ត្រូវបានប្រទះឃើញនៅវេលាម៉ោង ១២៖២០នាទីថ្ងៃត្រង់ នាថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៣ នៅក្នុងក្រុមហ្វូងសត្វផ្សោតធំ ដែលមានចំនួនប្រមាណប្រាំបីក្បាល ស្ថិតនៅចំនុចកន្ទុយកោះជ្រឹម ក្នុងអន្លង់ត្បូងខ្លា ភូមិកោះជ្រឹម ឃុំអូរម្រះ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង ដែលមានចំនុចនិយាមការ ៤៨P: ០៦០៤៨៥៩ និងUTM: ១៤៦៣១២៦។

    កូនផ្សោតនេះត្រូវបានប្រទះឃើញដោយក្រុមការងារស្រាវជ្រាវ និងអភិរក្សជលផលនៃរដ្ឋបាលជលផល និងអង្គការ WWF ដែលកំពុងបំពេញការងារចុះអង្កេតស្ថានភាពសត្វផ្សោតទន្លេមេគង្គ។ តាមការអង្កេតជាក់ស្តែងពីក្រុមការងារប្រើរយៈពេលប្រមាណជា២ម៉ោង ឃើញថាពុំមានចរិកបំពានណាមួយកើតឡើងពីសំណាក់សត្វផ្សោតធំមកលើកូនផ្សោតថ្មីនោះឡើយ។ កូនផ្សោតដែលបានប្រទះឃើញថ្មីនេះគឺជាកូនផ្សោតទីប្រាំពីរហើយដែលត្រូវបានកត់ត្រាថា ក្នុងឆ្នាំ២០២៣ ចាប់ពីខែមករារហូតមកទល់ពេលនេះ៕​

    ប្រភព៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay