ហ៊ុនរបស់ Boeing លោតឡើងខ្ពស់ ជាមួយកិច្ចព្រមព្រៀង ១៦ពាន់លានដុល្លារអាមេរិក ចំពេលកិច្ចប្រជុំកំពូលរវាងលោក ដូណាល់ ត្រាំ – គីម ជុងអ៊ុន នៅប្រទេសវៀតណាម
យោងតាមទីភ្នាក់ងារព័ត៌មាន Reuters បានឱ្យដឹងថា ក្រុមហ៊ុនអាកាសចរណ៍ Bamboo Airways របស់ប្រទេសវៀតណាម នឹងត្រូវចុះកិច្ចព្រមព្រៀងទិញយន្តហោះដឹកអ្នកដំណើរ Boeing 787 ចំនួន ១០គ្រឿង។ នេះគឺជាការបន្ថែមទៅលើការបញ្ជាទិញរបស់ក្រុមហ៊ុនអាកាសចរណ៍ដែលបានដាក់ក្នុង ឆ្នាំ២០១៨ សម្រាប់យន្តហោះ Boeing 787 ចំនួន ២០គ្រឿង។
យោងតាមប្រភពមួយបានឱ្យដឹងថា ការបញ្ជាទិញថ្មីនេះមានតម្លៃ ៣ពាន់លានដុល្លារអាមេរិក ហើយក្រុមហ៊ុន VietJet របស់វៀតណាមក៏នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងដើម្បីទិញ Boeing 737 MAX ផ្ទុកអ្នកដំណើរ ១០០នាក់ ដែលមានតម្លៃជិត ១៣ពាន់លានដុល្លារអាមេរិកផងដែរ។
បច្ចុប្បន្ននេះយន្តហោះរបស់ក្រុមហ៊ុន Bamboo Airways ភាគច្រើនជាយន្តហោះផលិតដោយ Airbus ហើយភាគច្រើនជាយន្តហោះខ្លួនតូចចង្អៀត។ ចាប់តាំងពីឆ្នាំបានចាប់ផ្តើម ភាគហ៊ុនរបស់ Boeing បានកើនឡើងជាង ៣០ភាគរយ ហើយពេលនេះវាបានកើនឡើងដល់កម្រិតខ្ពស់ ជិត ៤៣០ ដុល្លារ។

អត្ថបទ៖ លីដា
ប្រភព៖ vietnaminsider