ក្មេងស្រីម្នាក់ កើតជំងឺរលាកសាច់បំពង់កធ្ងន់ធ្ងរ រហូតដល់មិនអាចដកដង្ហើមបាន ត្រូវក្រុមគ្រូពេទ្យគន្ធបុប្ផាភ្នំពេញសង្គ្រោះដោយជោគជ័យ
- September 4, 2023
រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៣ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ Dr. Beat Richner បានឱ្យដឹងថា ក្មេងស្រីម្នាក់ អាយុ១៥ឆ្នាំ មានជំងឺរលាកសាច់បំពង់ក មិនអាចដកដង្ហើមបាន ដែលជាករណីដ៏កម្របំផុត ត្រូវបានក្រុមពេទ្យគន្ធបុប្ផាភ្នំពេញសង្រ្គោះបន្ទាន់ដោយជោគជ័យ។

បើតាមរយៈការបង្ហោះរបស់គណនីហ្វេសប៊ុករបស់ Dr. Beat Richner បានសរសេររៀបរាប់ឱ្យដឹងថា៖ «ក្មេងស្រីរូបនេះ មានជំងឺរលាកសាច់បំពង់ក (Tonsils -Amygdales) ស្រួចស្រាវប្រភេទរលាកចេញភ្នាសខ្ទុះស្ទះបំពង់ខ្យល់ និងវិវត្តទៅជារលាកសួតនិងខ្សោយសាច់ដុំសន្ទះទ្រូង មិនអាចដកដង្ហើមបាន ជំងឺប្រភេទស្មុគ្រស្មាញបែបនេះ ជាករណីដ៏កម្របំផុត។
ដោយក្មេងស្រី ត្រូវបានជួយសង្រ្គោះជីវិតនៅផ្នែកសង្រ្គោះបន្ទាន់គន្ធបុប្ផាភ្នំពេញ អស់រយៈពេល២១ថ្ងៃ ដោយជំនួយម៉ាស៊ីនសប់ដង្ហើម ១៦ថ្ងៃ។ ថ្ងៃនេះបានជាសះស្បើយ ត្រឡប់ទៅផ្ទះវិញ ដោយស្នាមញញឹមជាមួយឪពុកម្តាយនាង អរគុណគ្រួសារក្មេងស្រីរូបនេះ ដែលបានចូលរួមបរិច្ចាគថវិកាចំនួន ២៥០០ដុល្លារ ដល់មន្ទីរពេទ្យគន្ធបុប្ផា ៕ »

ប្រភព៖ Dr. Beat Richner
- Share This Post:






