ជីកដីដាក់លូបង្ហូរទឹកប៉ះចំរណ្តៅគ្រាប់មិនទាន់ផ្ទុះចំនួន ៤៧គ្រាប់ ត្រូវបានកម្លាំងជំនាញCMC ចុះអន្តរាគមន៍ភ្លាមៗ ស្ថិតនៅក្រុងបាត់ដំបង
- September 5, 2023
ខេត្តបាត់ដំបង៖ យោងតាមការចុះផ្សាយរបស់ មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា បានឱ្យដឹងថា កម្លាំងជំនាញអង្គភាពស៊ីម៉ាក់ប្រចាំទិសខេត្តបាត់ដំបង កាលពីថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៣នេះ បានឆ្លើយតបតាមសំណើរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានដែលមានទីតាំងនៅភូមិអញ្ចាញ សង្កាត់អូរចា ក្រុងបាត់ដំបង ដែលបានជីកដីដាក់ប្រពន្ធ័លូបង្ហូរទឹកប៉ះចំរណ្តៅគ្រាប់មិនទាន់ផ្ទុះជាសំណល់សង្គ្រាម។

ការបោសសម្អាតគ្រាប់មិនទាន់ផ្ទុះនេះ មានចំនួនសរុប ៤៧គ្រាប់ ហើយត្រូវបានដឹកជញ្ជូនដោយសុវត្ថិភាព។ សូមទាក់ទងមកអង្គភាព CMAC ជាបន្ទាន់ប្រសិនបើលោកប្រទះឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះគ្រប់ប្រភេទ ៕







- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង






