ស្នងការខេត្តកណ្ដាល បដិសេធចំពោះរឿងដែលថា «ចាប់ខ្លួនក្មេងស្ទាវ២នាក់ ដែលដេញវាយ និងគប់ដុំថ្មផ្អើលទាំងកណ្តាលយប់ត្រូវតុលាការដោះលែង នគរបាលក្រុងតាខ្មៅថាអស់កម្លាំងតាមបង្រ្កាបបទល្មើសទៀតហើយ»
- September 5, 2023
ខេត្តកណ្ដាល៖ នៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានឱ្យដឹងថា ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានកិត្តិយសសូមជម្រាបជូនសាធារណជន ទៅនឹងគណនីហ្វេសប៊ុក និងគេហទំព័រមួយចំនួន បានបង្ហោះមានខ្លឹមសារថា៖ «នគរបាលក្រុងតាខ្មៅថា ក្មេងស្ទាវ២នាក់ ដែលចាប់ខ្លួនរឿងដេញវាយ និងគប់ដុំថ្មផ្អើលទាំងកណ្តាលយប់ ត្រូវតុលាការដោះលែង ពួកគាត់ថាអស់កម្លាំងតាមបង្រ្កាបបទល្មើសទៀតហើយ។»

ស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមធ្វើការបដិសេធទាំងស្រុងចំពោះខ្លឹមសារដែលបានចុះផ្សាយនេះ គឺមន្រ្តីនគរបាលយើងមិនបានធ្វើការបញ្ជាក់ដូចបានចុះផ្សាយនេះទេ។ ចំពោះការដោះលែងរបស់ស្ថាប័នតុលាការ គឺសមត្ថកិច្ចនីតិវិធីរបស់តុលាការធ្វើទៅតាមផ្លូវច្បាប់។ អាស្រ័យហេតុនេះ សូមសាធារណជនដែលប្រើប្រាស់បណ្តាញសង្គមមេត្តាជ្រាប និងកុំមានការភាន់ច្រឡំ៕

ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល – Police Commissariat Of Kandal Province
- Share This Post:






