ព័ត៌មានជាតិ

ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ តែងតាំងអ្នកនាំពាក្យក្រសួងយុត្តិធម៌ ចំនួន ៤រូប

BY
Khmernote Media
September 6, 2023

រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃ០៦ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងយុត្តធម៌ បានចេញសេចក្តីសម្រេចចាត់តាំងអ្នកនាំពាក្យចំនួន ៤រូប សម្រាប់នីតិកាលទី៧។

ឯកឧត្តម កើត រិទ្ធ សម្រេចចាត់តាំងអ្នកនាំពាក្យ ក្រសួងយុត្តិធម៌មានសមាសភាពដូចខាងក្រោម៖
១៖ ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌
២៖ ឯកឧត្តម គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌
ទី៣៖ លោកស្រី ប៉ែន ផល្លីការ ប្រធាននាយកដ្ឋានកិច្ចការយុត្តិធម៌ព្រហ្មទណ្ឌ និងនគរបាលយុត្តិធម៌
និងទី៤៖ លោកស្រី ឌីម៉ូឡានី ប្រធាននាយកដ្ឋានទំនាក់ទំនងអន្តរជាតិ និងសហប្រតិបត្តិការផ្នែកច្បាប់។

អ្នកនាំពាក្យក្រសួងយុត្តិធម៌មានភារកិច្ចដូចខាងក្រោម៖
– ដឹកនាំ គ្រប់គ្រង និងធ្វើនិយ័តកម្មលើការផ្សព្វផ្សាយរាល់ព័ត៌មានផ្លូវការរបស់ក្រសួងយុត្តិធម៌
-ទាក់ទង និងឆ្លើយឆ្លងជាផ្លូវការជាមួយសាធារណជន បណ្ដាញសារព័ត៌មានជាតិ និងអន្តរជាតិ
– សហការជាមួយអង្គភាពនានាចំណុះក្រសួងយុត្តិធម៌ ដើម្បីប្រមូល តាមដាន អង្កេត និងវិភាគ នូវរាល់ព័ត៌មាន និងឯកសារពាក់ព័ន្ធសម្រាប់ធ្វើការឆ្លើយបំភ្លឺជូនសាធារណជន និងបណ្តាញ សារព័ត៌មានជាតិ និងអន្តរជាតិ
– រៀបចំសន្និសីទសារព័ត៌មាននានារបស់ថ្នាក់ដឹកនាំក្រសួងយុត្តិធម៌
– បំពេញភារកិច្ចផ្សេងទៀតតាមការប្រគល់ជូនរបស់ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ៕

ប្រភព៖ លោក Sorn Sopheak-ស៊ន សុភក្រ្ត

Share This Post: